សណ្ឋាគារនៅបាងកកជាច្រើនមានអ្នកកក់ទុកមុនសម្រាប់ថ្ងៃបូជាសពអតីតស្តេចថៃ

សមាគមសណ្ឋាគារនៅក្នុងទីក្រុងបាងកកបានឲ្យដឹងថា សណ្ឋាគារជាច្រើនត្រូវបានភ្ញៀវកក់ទុកមុនសម្រាប់ពួកគេស្នាក់នៅ ក្នុងពេលបុណ្យបូជាសាកសពអតីតស្តេចថៃ ភូមិ វិបុល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែតុលាខាងមុខនេះ។​

អតីតក្សត្រថៃភូមិ វិបុល ចូលទិវង្គតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីព្រះអង្គគ្រងរាជសម្បត្តិរយៈពេល​៧០ឆ្នាំ។ ទីតាំងដែលមានការមមាញឹកខ្លាំងនៅ Grand Palace និង Sanam Luang។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​​

ក្នុងពិធីបុណ្យបូជាសពអតីតព្រះមហាក្សត្រថៃ ដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ គេរំពឹងថា នឹងមានអ្នកចូលរួមកាន់ទុក្ខចំនួន​២៥០ ០០០នាក់។​

សមាគមសណ្ឋាគារនៅបាងកកឲ្យដឹងថា អ្នកដែលកក់សណ្ឋាគារទាំងនេះគឺ៨០%ជាជនជាតិថៃ និង ២០%ជាជនបរទេស។ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ សណ្ឋាគារមួយចំនួនធំនៅជិតកន្លែងបូជាព្រះសពនេះ មានអ្នកកក់ទុកពេញអស់​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ