ឌូទើតេបញ្ជាក់ថាមេភេរវករសំខាន់ម្នាក់ជនជាតិម៉ាឡេស៊ីយោធាសម្លាប់ហើយ

ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ជនជាតិម៉ាឡេស៊ីជាមេដឹកនាំ​សំខាន់ម្នាក់នៃក្រុមISនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវយោធានៅភាគខាងត្បូងរបស់ហ្វីលីពីន​បានសម្លាប់ហើយ។​

លោកឌូទើតេថ្លែងនៅក្នុងទីក្រុងម៉ានីលកាលពីម្សិលមិញថា បុរសម្នាក់នោះបានស្លាប់នៅក្នុងចំណោម​មនុស្ស៣នាក់ផ្សេងទៀត​ដែលក្រុមយោធាហ្វីលីពីន​បានសម្លាប់។​ នេះបើតាមសារព័ត៌មាន​ Channel News Asia។​

ចំណែកប្រភពពីយោធាហ្វីលីពីន​បញ្ជាក់ថា Mahmud Ahmad ជនជាតិម៉ាឡេស៊ីជា បុគ្គលម្នាក់ក្នុងចំណោម​២០នាក់ផ្សេងនៃក្រុមIS ដែលត្រូវក្រុមយោធានសម្លាប់នៅពេលថ្មីៗនេះនៅក្នុងទីម៉ារ៉ាវី។​

Mahmud អាយ៣៩ឆ្នាំ​ ជាអតីតសាស្ត្រាចារ្យ​បង្រៀននៅតាមសាកលវិទ្យាល័យ ហើយជាអ្នកដែលគេដឹងថាបានធ្វើសកម្មភាពប្រមូលថវិកាដើម្បីយកទៅផ្គត់ផ្គង់ការធ្វើសកម្មភាពរបស់ពួកក្រុមធ្វើភេរវកម្មIS។​

ទីក្រុងម៉ារ៉ាវីបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងការហ៊ុំព័ទពីពួកក្រុមភេរវកម្ម បន្ទាប់ពីមានការផ្ទុះអាវុធ១៥០ថ្ងៃកន្លងមកហើយ និង មានមនុស្សជាង១០០០នាក់បានស្លាប់គឺភាគច្រើនជាក្រុមបះបោរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ