ពលរដ្ឋវៀតណាម​ទទួលបានសំណងពីររដ្ឋាភិបាលករណីបំពុលបរិស្ថាន

ប្រជាពលរដ្ឋវៀតណាម​រស់នៅក្នុងខេត្តចំនួ​ន៤​នៅភាគកណ្តាល​ទទួលបានសំណងពីរដ្ឋាភិបាល​ទឹកប្រាក់​ជាង២៧៥លានដុល្លារពាក់ព័ន្ធករណីសារធាតុពុលបានសម្លាប់ត្រីអស់៧០តោន កាលពីខែមេសាឆ្នាំ២០១៦ ហើយបានធ្វើឲ្យបះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន​២៦០ ០០០នាក់។

សារធាតុពុលដែលបានសម្លាប់សត្វត្រីនេះ មន្ត្រីជំនាញរកឃើញថា ហូរចេញពីរោងចក្រផលិតដែកមួយកន្លែងជាកម្មសិទ្ធិរបស់តៃវ៉ាន់ឈ្មោះក្រុមហ៊ុន Forosa។  នេះបើតាមសារព័ត៌មាន Vietnam News។​

សេចក្តីប្រកាសនេះ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅក្នុងការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងហាណូយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម​បានថ្លែងថា រដ្ឋសម្រេចផ្តល់សំណងដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត​ចំនួន​៤ ដែលរងផលប៉ះពាល់ដោយសារតែសារធាតុពុលទាំងនេះ។​

ក្នុងចំណោមពលរដ្ឋជាង ២សែនដែលត្រូវទទួលបានសំណងនេះ គឺពលរដ្ឋនៅក្នុងខេត្តចំនួន​៣ស្មើនឹង ៩៤% ពួកគេទទួលបានសំណង​រួចរាល់ហើយ។​

រដ្ឋាភិបាលបានអនុម័តក្នុងការដាក់ខេត្តទាំង៤ឲ្យស្ថិតនៅក្នុងស្ថានភាពប្រឈមនៃការប៉ះពាល់ដោយសារបញ្ហាបរិស្ថាន ហើយដាក់គម្រោងបរិស្ថាននិងធនធានធម្មជាតិនៃក្រសួងបរិស្ថានដោះស្រាយបញ្ហាទាំងនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ