ប្រធានាធិបតីម៉ិចស៊ិក​ប្រឈមការស៊ើបអង្កេតករណីពុករលួយ

ប្រធានាធិតីរបស់ប្រទេសម៉ិចស៊ិក​កំពុងប្រឈមមុខការស៊ើបអង្កេតពីសំណាក់មន្ត្រីជំនាញលើករណីពុករលួយ  លើទឹកប្រាក់១០,៥លានដុល្លារ ក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន​សំណង់ជាដៃគូអភិវឌ្ឍន៍ល្បីឈ្មោះមួយរបស់ប្រទេសប្រេស៊ីស ឈ្មោះក្រុមហ៊ុន ​Odebrecht។​

មានការផ្សព្វផ្សាយថា ក្រុមហ៊ុន​Odebrecht របស់ប្រេស៊ីល បានផ្តល់លុយសូកប៉ាន់​ដល់បណ្តាលប្រទេសជាច្រើននៅអាមេរិកឡាទីន ហើយក្នុងនោះក៏មានប្រទេសម៉ិចស៊ិកផងដែរ។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ពាក់ព័ន្ធលុយពុករលួយនេះ មន្ត្រីជំនាញដាក់គោលដៅស៊ើបអង្កេតលើលោក Enrique Pena Nieto ជាប្រធានាធិបតី​ និង មន្ត្រីជុំវិញខ្លួនលោកមួយចំនួនទៀត​ដែលមានការសង្ស័យ។​

ប្រទេសម៉ិចស៊ិក​នឹងមានការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅឆ្នាំក្រោយ ហើយទន្ទឹមនឹងផ្ទុះរឿងពុករលួយនេះ គឺ បញ្ហាពុករលួយក្លាយជាប្រធានបទសំខាន់ក្នុងការជជែកគ្នាពេលបោះឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ