បាក់ដីនៅកន្លែងការដ្ឋានសំណង់មួយកន្លែងនៅក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃនេះ បានបណ្តាលឲ្យកម្មករចំនួន៣នាក់បានស្លាប់ និង ១១នាក់ទៀតបានបាត់ខ្លួន ហើយក្រុមការងារជួយសង្គ្រោះកំពុងតែបន្តស្វែងរក។
តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្នុងចំណោម៣នាក់ដែលស្លាប់នោះគឺពីរនាក់ជាជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨:៥៧នាទីព្រឹកថ្ងៃសៅរ៍នេះ។ ក្រោយកើតហេតុភ្លាមមនុស្សកប់នៅក្នុងដីនោះចម្លោះពី១៥ទៅ២០នាក់ជាកម្មករ ក្រោយមកមានការជួយសង្រ្គោះ ហើយមន្ត្រីអះអាងពួកគេជួយសង្គ្រោះបានបន្តបន្ទាប់ ហើយគិតត្រឹមពេលថ្ងៃត្រង់នៅបាត់ខ្លួនមនុស្សចំនួន១១នាក់ទៀត។