រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក បាននិយាយនៅថ្ងៃនេះថា មេដឹកនាំតំបន់កាតាឡូណា លោក Carles Puigdemont មិនអាចដោះស្រាយវិបត្តិនយោបាយជាមួយក្រុងម៉ាឌ្រីត ដោយគ្រាន់តែត្រឹមអំពាវនាវឲ្យបោះឆ្នោតនៅតំបន់នេះនោះឡើយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលក្រុងម៉ាឌ្រីតបាននិយាយថា ខ្លួននឹងដាក់ការគ្រប់គ្រងផ្ទាល់លើតំបន់កាតាឡូណា ដើម្បីប្រឆាំងនឹងចលនាចង់បានឯករាជ្យនៅតំបន់នេះ ដែលត្រូវបានតុលាការធម្មនុញ្ញហៅថា ជាការប្រកាសដោយខុសច្បាប់ ដែលជំរុញឲ្យរំសាយចោលរដ្ឋាភិបាលតំបន់ និងបង្ខំឲ្យមានការបោះឆ្នោត។
ព្រឹទ្ធសភា មានផែនការបោះឆ្នោតទៅលើសេចក្ដីសម្រេចឲ្យអនុវត្តរបបគ្រប់គ្រងលើតំបន់នេះនៅថ្ងៃសុក្រខាងមុខ។
រដ្ឋមន្ត្រីយុត្តិធម៌អេស្ប៉ាញ លោក Rafael Catala បាននិយាយអំឡុងកិច្ចសម្ភាសតាមវិទ្យុថា នៅពេលរដ្ឋាភិបាលស្នើឡើងនូវជម្រើសដូចមាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញ វាដោយសារតែរដ្ឋាភិបាលជឿថា លោក Puigdemont មានកំហុសធ្ងន់ធ្ងរ នៅក្នុងការបំពេញកាតព្វកិច្ចរបស់លោក។ លោកបន្ថែមថា គ្រប់យ៉ាងមិនអាចដោះស្រាយបានដោយគ្រាន់តែត្រឹមការអំពាវនាវឲ្យមានការបោះឆ្នោតនោះទេ។
ក្រុមអ្នកចង់បានឯករាជ្យនៅក្នុងតំបន់នេះ បាននិយាយថា ការបោះឆ្នោតប្រជាមតិស្ដីពីឯករាជ្យភាពរបស់តំបន់នេះកាលពីថ្ងៃទី០១ ខែតុលាកន្លងមកនេះ បានផ្ដល់ឲ្យពួកគេនូវសិទ្ធិប្រកាសឯករាជ្យ៕