អតីត​ប្រមុខ UN ថា លោក ត្រាំ ឈរ​លើ​ចំណុច​ខុស​ក្នុង​ប្រវត្តិសាស្ត្រ​ជុំ​វិញ​បញ្ហា​អាកាស​ធាតុ

អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​លើក​ឡើង​នៅ​ថ្ងៃ​នេះ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ឈរ​នៅ​លើ​ចំណុច​ខុស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពីអាកាស​ធាតុ​។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អតីត​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ បាន​ថ្លែង​នៅ​ឯ​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​នេះ​ថា លោក​មាន​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ថា អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នេះ។

ថ្លែង​នៅ​ក្រៅ​វេទិកា​សន្តិភាព​នៅ​ទីក្រុង​ឡុងដ៍ លោក បាន គីមូន បាន​លើក​ឡើង​ថា លោក​កំពុង​តែ​និយាយ​ថា ទស្សន​វិស័យ​របស់​លោក គឺ​ជា​នយោបាយ​​មើល​ឃើញ​រយៈ​ពេល​ខ្លី ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ខាង​សេដ្ឋកិច្ច និង​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ។ លោក បាន គីមូន អះ​អាង​ថា លោក ត្រាំ កំពុងស្ថិត​លើ​កំហុស​ឆ្គង។

បើទោះបី​ជា​លោក ត្រាំ សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​បម្រែ​បម្រួល​អាកាសធាតុ​នោះ​ក៏​ដោយ ក៏​លោក បាន គីមូន នៅ​តែ​ជឿ​ជាក់​ថា ​យុទ្ធនាការ​របស់​សង្គម​ស៊ីវិល​អាមេរិក នឹង​បន្ត​ផ្ដល់​តម្លៃ​លើ​កិច្ច​ព្រម​ព្រៀង​និយាយ​អំពី​បញ្ហា​បរិស្ថាន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ