អាមេរិក​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ភូមា​ជុំ​វិញ​បញ្ហា​សិទ្ធិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថ្ងៃ​នេះ​ថា អាមេរិក​នឹង​ចាត់​វិធានការ និង​ពិចារណា​នូវ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ជុំ​វិញ​ការ​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ប្រទេស​ភូមា ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​ទណ្ឌកម្ម​​នៅក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​របស់​ខ្លួន។ នេះ​ដោយ​យោង​ទៅ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា អាមេរិក​មាន​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​នៅ​រដ្ឋ​រ៉ាក់ឃីន​របស់​ភូមា និង​អំពើ​ហឹង្សា ការ​រំលោភ​បំពាន​ដ៏​សោក​សង្រេង​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា និង​សហគមន៍​ដទៃ​ទៀត។

ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​បន្ត​ថា​ វា​តម្រូវ​ថា បុគ្គល ឬ​នីតិ​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​លើ​អំពើ​ឃោឃៅ ក្នុង​នោះ​មាន​បុគ្គល​មិន​មែន​រដ្ឋ និង​សមាជិក​ផង​ដែរ ត្រូវ​ចាប់​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ។

ក្រសួង​នេះ​បន្ថែម​ថា អាមេរិក​នឹង​ដក​ជំនួយ​យោធា​ពី​ភូមា និង​មន្ត្រី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហឹង្សា​ប្រឆាំង​នឹង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ