ចិនបន្តនីតិវិធីរើសមន្ត្រីសំខាន់នៅក្នុងការិយាល័យនយោបាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ កំពុងរៀបចំបន្តនីតិវិធីដើម្បីជ្រើសរើសក្រុមមន្ត្រីជាន់ខ្ពស់​ ដើម្បីបំពេញកាងារនៅក្រោម​ការរៀបចំរបស់លោក​ ដែលស្ថិតនៅក្នុងតំណែង​ចំនួន​៥ឆ្នាំ​បន្តទៀត បន្ទាប់ពីសមាជបក្សបោះឆ្នោតគាំទ្រឲ្យលោកបំពេញការងារ​នៅអាណត្តិទី២បន្ត។​

លោក ស៊ី ស្ថិតនៅក្នុងអាយុ៦៤ឆ្នាំ ប្រកាសនៅក្នុងព្រឹកថ្ងៃពុធនេះ ពីការរៀបចំ​មន្ត្រីសំខាន់​៧នាក់​នៅក្នុងការិយា​ល័យនយោបាយ ឬជាក្រុមអ្នកនយោបាយ​ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនេះ។​ នេះបើតាមសារព័ត៌មាន​ BBC។​

ការប្រកាសនេះ​ លោក ស៊ី ធ្វើឡើង​នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការប្រចាំការ ដែលមានសមាជិកចំនួ​ន​២៥នាក់​ ដែលជាកិច្ចប្រជុំ​សំខាន់​បំផុតមួយ បន្ទាប់ពីគារប្រជុំ​សមាជ។​

លោក ស៊ី ជីនពីង ជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១២ ហើយលោកជាប់ឆ្នោត​បន្ត​៥ឆ្នាំទៀត​ ក្រោយពេល​ការធ្វើសមាជនៅក្នុងឆ្នាំ​២០១៧នេះ។​

នៅក្នុងប្រវត្តិសាស្ត្រចិនមួយរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺពួកគេកាន់អំណាចបាន​១០ឆ្នាំ​ ស្មើនឹង​២អាណត្តិ ដោយមានការពិនិត្យ៥ឆ្នាំម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ