ចិនបង្ហាញមុខមេដឹកនាំថ្មី៧រូបសម្រាប់តំណែង៥ឆ្នាំ​

គណបក្សកុម្មុយនីស្តចិនបានបង្ហាញមុខមេដឹកនាំកំពូលចំនួន​៧រូប​ ស្ថិតនៅក្នុងការិយាល័យនយោបាយជាអ្នកសម្រេចការងារសំខាន់របស់ប្រទេស ក្នុងចំណោម​៧រូបនោះដឹកនាំដោយលោក ស៊ី ជីនពីង ជាប្រធានាធិបតី។​

មេដឹកនាំកំពូលទាំង៧នោះរួមមាន​ Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji និងលោកHan Zheng។​ ក្នុងចំណោម​៧នាក់នេះ លោក Xi Jinpingជាប្រធានាធិបតី លោក​ Li Keqiangជានាយករដ្ឋមន្ត្រី។ អ្នកទាំងពីរកាន់តំណែងដដែលដូចការបោះឆ្នោតក្នុងបក្សចាត់តាំងកាលពី៥ឆ្នាំមុន​។ ចំណែក​៥រូបផ្សេងទៀតគឺជាបុគ្គលថ្មីដែលជំនួសឲ្យមន្ត្រី៥នាក់មុន​ដែលចូលនិវត្តន៍។​ នេះបើតាមសារព័ត៌មាន​ Channel News Asia។​

ប្រធានាធិបតី Xi Jinping លោក​ Li Keqiang នាយករដ្ឋមន្ត្រី សិ្ថតនៅក្នុងគណៈកម្មាធិការជាន់ខ្ពស់នេះចាប់តាំងពីឆ្នាំ២០០៧ ហើយបានជាប់ឆ្នោតជាប្រធានាធិបតី និង​នាយករដ្ឋមន្ត្រីលើកដំបូង កាលពីឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ