សារព័ត៌មានល្បីៗតវ៉ាករណីមិនឲ្យពួកគេចូលក្នុងពិធីតែងតាំងមេដឹកនាំចិន​

សារព័ត៌មានល្បីៗលើពិភពលោក​ ដែលមានប្រភពពីប្រទេសសេរី បានប្រតិកម្មតវ៉ា ករណីដែលអាជ្ញាធរចិន បានរារាំង បង្កការលំបាកដល់ពួកគេក្នុងការចូលយកព័ត៌មាននៅក្នុងពិធីតែងតាំង​និង​ការថ្លែងសាររបស់ លោកស៊ី ជីនពីង។

ចិនបានធ្វើសមាជដើម្បីបូកសរុបលទ្ធផលការងារ៥ឆ្នាំកន្លងទៅនេះ និងរៀបចំជ្រើសរើសមេដឹកនាំថ្មីសម្រាប់៥ឆ្នាំបន្តទៀត ដែលប្រកាសឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមតាមដាន ដើម្បីបង្ហាញពីការធ្វើសកម្មភាពដោយបើកចំហ និងមានតម្លាភាព។

ប៉ុន្តែសារព័ត៌មានល្បីៗរបស់លោកខាងលិច បានតវ៉ាថា អាជ្ញាធរបានបង្កការរំខានដល់ពួកគេក្នុងការយកព័ត៌មាននៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការជាន់ខ្ពស់នៃបក្សកុម្មុនីស្តចិន​នៅថ្ងៃពុធនេះ។​ នេះបើតាមសារព័ត៌មាន ​The Guardian។​

សារព័ត៌មានដែលផ្ទុះការតវ៉ាទាំងនោះរួមមាន​ BBC, the Financial Times, the Economist, the New York Times និង​ the Guardian ជាដើម​។​ ពួកគេចោទថា អាជ្ញាធរចិនបង្កការរំខានដល់ពួកគេនោះមិនបានពន្យល់មូលហេតុច្បាស់លាស់នៃការរារាំងនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកសារព័ត៌មាន​បរទេសបានលើកឡើងថា សន្និសីទសារព័ត៌មាន​ គឺជាព័ត៌មានសំខាន់ពាក់ព័ន្ធជាមួយមេដឹកនាំកំពូលរបស់ចិន​ ហើយជាពេលសំខាន់ដែលមេដឹកនាំកំពូលទាំងនេះផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយ។​ ពួកគេបន្តថា ការរារាំងពីអាជ្ញាធរចិន​មិនឲ្យអ្នកព័ត៌មានចូលរួមនេះគឺជាបំពាន​ដល់សេរីភាពរបស់អ្នកព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ