លោក ត្រាំ មិនចូលរួមការប្រជុំជាមួយប្រទេសអាស៊ីខាងកើត

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ សម្រេចរំលងចោលការប្រជុំសំខាន់មួយជាមួយមេដឹកនាំបណ្តាលប្រទេសអាស៊ីខាងកើតនៅខែក្រោយនេះនៅក្នុងប្រទេសហ្វីលីពីន ដោយលោកថា មិនមានសារសំខាន់ក្នុងការចូលរួមរបស់អាមេរិក​។​

អ្នកតាមដាន​យល់ថា នេះជាសញ្ញាអាក្រក់មួយដែលលោក ត្រាំ បង្ហាញនៅក្នុងតំបន់ ដែលអាចនាំឲ្យមានការពិចារណាពីដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិករូបនេះ​មកតំបន់អាស៊ី។

តាមគម្រោងរបស់លោក ត្រាំ លោកនឹងធ្វើដំណើរទស្សនកិច្ចរយៈពេល​១២ថ្ងៃនៅក្នុងតំបន់អាស៊ី ទៅកាន់ប្រទេសចំនួន​៥ និង កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១៣ខែវិច្ឆិកានៅក្នុងប្រទេសហ្វីលីពីន ហើយថ្ងៃបន្ទាប់ថ្ងៃទី១៤ខែវិច្ឆិកាលោកធ្វើដំណើរទៅអាមេរិក​វិញជាថ្ងៃដែលចាប់ផ្តើមសំខាន់​នៃកិច្ចប្រជុំកំពូលបណ្តាលប្រទេសអាស៊ីខាងកើត។ ​នេះបើតាមសារព័ត៌មាន ​Strait Times។​

លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ខែវិច្ឆិកា ប៉ុន្តែលោក​មិនចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ីខាងកើតធ្វើឡើង​នៅទីក្រុង Angeles ជាទីក្រុងរបស់ហ្វីលីពីន​ ដែលមានចម្ងាយប្រមាណ​៨០គីឡូម៉ែត្រពីទីក្រុងម៉ានីល។​

កិច្ចប្រជុំកំពូលអាស៊ីខាងកើតចាប់ផ្តើមធ្វើនៅថ្ងៃទី១៣ ហើយកម្មវិធីធំមេដឹកនាំពិភពលោក​ចូលរួមនៅថ្ងៃទី១៤។ កិច្ចប្រជុំនេះផ្តោតសំខាន់យុទ្ធសាស្ត្រនៅការដឹកនាំក្នុងតំបន់ទៅថ្ងៃអនាគត ហើយមានការចូលរួមពីមេដឹកនាំផ្សេងៗទៀតរួមទាំងរុស្ស៊ី និង អូស្ត្រាលីផងដែរ។​

លោក ត្រាំ ថ្លែងថា​ ការប្រជុំនេះ មិនមានសារសំខាន់ទេ ហើយបង្កការរំខានដល់ដៃគួជាច្រើនរបស់អាមេរិកទៅវិញ។ ទោះយ៉ាងណា គេដឹងថា រដ្ឋមន្ត្រីការបរទេសរបស់អាមេរិក​លោក រិច ធាលឺសិននឹងចូលរួមក្នុងកិច្ចប្រជុំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ