អាមេរិកដកជំនួយយោធាពីមីយ៉ាន់​ម៉ាហើយពិចារណាដាក់​ទណ្ឌកម្មសេដ្ឋកិច្ច

សហរដ្ឋអាមេរិក​ប្រកាសដកជំនួយយោធាចេញពីប្រទេសមីយ៉ាន់ម៉ា ដោយចោទថា មានការរំលោភបំពានលើជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីតភាគខាងជើងនៃប្រទេស។​

ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក​បានប្រកាសថា ពួកគេបានសម្រេចដកជំនួយយោធាពីប្រទេសមីយ៉ាន់ម៉ា ហើយជំហានបន្ទាប់ ពិចារណាក្នុងការទណ្ឌកម្មសេដ្ឋកិច្ចបន្តទៀត។​ នេះបើតាមសារព័ត៌មាន BBC។​

ប្រតិភូរបស់បង់ក្លាដេសបានថ្លែងប្រាប់អង្គការសហប្រជាជាតិថា ជនជាតិភាពតិចរ៉ូហ៊ីងប្រមាណ​មួយលាននាក់រត់គេចចេញពីប្រទេសមីយ៉ាន់ចូលក្នុងប្រទេសបង់ក្លាដេស។​

អាមេរិកបញ្ជាក់ថា​វិធានការនេះគឺធ្វើឡើងក្នុងនាមអាមេរិកជំរុញឲ្យមានការទទួលខុសត្រូវលើស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរងគ្រោះដោយសារតែហិង្សាដែលបង្កឡើងដោយពួកយោធា។​

ប៉ុន្តែសម្រាប់យោធាមីយ៉ាន់ថ្លែងជាញឹកញាប់ថា ពួកគេបង្ក្រាបតែលើក្រុមឧទ្ទាមបះបោរតែប៉ុណ្ណោះ មិនបានវាយប្រហារលើជនស៊ីវិលនោះទេ។​

អង្គការអន្តរជាតិធំៗ រួមទាំងអង្គការសហប្រជាជាតិផង បានថ្កោលទោសនិងជំរុញឲ្យមានដំណោះស្រាយបន្ទាន់លើស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ