វៀតណាម​កំពុងរៀបចំផលិតខ្សាច់សិប្បនិម្មិតប្រើក្នុងវិស័យសំណង់​

រដ្ឋាភិបាលវៀតណាម​កំពុងតែស្វែងរកមធ្យោបាយក្នុងការផលិតខ្សាច់សិប្បនិម្មិត ដើម្បីប្រើប្រាស់ក្នុងតម្រូវការសាងសង់ផ្សេងៗ ខណៈអ្នកជំនាញអះអាងថា ខ្សាច់ធម្មជាតិរបស់ប្រទេសនេះផ្គត់ផ្គង់តម្រូវការមិនបានដល់រយៈពេល៥ឆ្នាំទៀតទេ។​

ក្រុមអ្នកជំនាញនៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រដឹកជញ្ជូននិងបច្ចេកវិទ្យា (ITST) បានបង្ហាញរបាយការណ៍សិក្សាកាលពីសប្តាហ៍មុនថា ខ្សាច់ធម្មជាតិនៅវៀតណាមផ្គត់ផ្គង់តម្រូវការក្នុងស្រុកមិនបានដល់៥ឆ្នាំទៀតទេ។ ​នេះបើតាមសារព័ត៌មាន Strait Times។​

បច្ចុប្បន្នវៀតណាម​កំពុងតែត្រូវការខ្សាច់​ប្រមាណ​១០០លានម៉ែត្រគូបរាល់ឆ្នាំ​ សម្រាប់ប្រើប្រាស់ក្នុងតម្រូវការសាងសង់សំណង់ផ្សេងៗ។​

ក្រុមអ្នកវិទ្យាសាស្ត្របានផ្តល់បច្ចេកវិទ្យាឲ្យរដ្ឋាភិបាលវៀតណាម​អាចបង្កើតខ្សាច់សិប្បនិម្មិតដែលផលិតចេញពីថ្មផ្សេងៗ ហើយប្រភេទថ្មដែលអាចផលិតខ្សាច់បាននោះគឺនៅភាគខាងត្បូងនៃប្រទេស។ ចំណែកតម្លៃខ្សាច់សិប្បនិម្មិតនោះ ថោកជាងតម្លៃខ្សាច់ធម្មជាតិប្រមាណ​១០ទៅ១៥%។​

​កាលពីប៉ុន្មានទសវត្សរ៍មុនវៀតណាមគឺជាប្រទេសមួយដែលនាំខ្សាច់ទន្លេទៅលក់ឲ្យប្រទេសនានាជាច្រើន ក្នុងនោះរួមទាំងប្រទេសសិង្ហបុរីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ