ពលរដ្ឋ​ថៃ​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​បូជា​ព្រះ​សព​អតីត​ស្ដេច​ថៃ

ប្រជាជន​ថៃ​រាប់​ពាន់​នាក់ បាន​ចេញ​ដើរ​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​បាងកក ដើម្បី​តាម​ដាន​ពិធី​បូជា​ព្រះ​សព​អតីត​ព្រះ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ នៅ​ថ្ងៃ​នេះ ដោយ​អគារ​នានា​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​ទង់​ពណ៌​លឿង និង​ស្លាក​កាន់​ទុក្ខ​នៅ​តាម​ដង​ផ្លូវ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​ប្រជាជន​កាន់​ទុក្ខ​ដែល​ស្ថិត​ក្នុង​​សម្លៀក​បំពាក់​ឈុត​ខ្មៅនោះ បាន​ដេក​នៅ​តាម​ផ្លូវនៅ​ជិត​រាជ​វាំង​ថៃ​កាល​ពី​យប់​មិញ​នេះ ដើម្បី​តាម​ដាន​ទិដ្ឋភាព​បូជា​ព្រះ​សពស្ដេច​ថៃ ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃ​នេះ។

ព្រះ​រាជ​ពិធី​បូជា​ព្រះ​សព​ស្ដេច​ថៃ ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រពៃណី​បុរាណ ហើយ​នឹង​មាន​ពិធី​ដង្ហែ​នានា​ពី​ព្រះ​រាជ​វាំង​ទៅ​វាល​មេរុ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅចម្ងាយ ៥០​ម៉ែត្រ​ពី​ព្រះ​រាជ​វាំង។

ក្រុម​មន្ត្រី​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​នេះ បាន​និយាយ​ថា ព្រះ​សព​ស្ដេច​ថៃ ត្រូវ​ដង្ហែ​ចេញ​ពី​ព្រះ​រាជ​វាំង​ទៅ​កាន់​វាល​មេរុ​តាម​រយៈ​រាជ​រថ​ពណ៌​មាស។ ថវិកា​សរុប ៩០​លាន​ដុល្លារ ត្រូវ​បាន​គេ​ចាត់​ចែង​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​នេះ ដែល​នេះ​គឺ​ជា​ការ​ចំណាយ​មិន​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ។

ស្ដេច ភូមិបុល អាដុលយ៉ាតេជ ដែល​ត្រូវ​បាន​ប្រជាជន​ថៃ​ហៅ​ថា ស្ដេច​រាមាទី​៩ នោះ បាន​សោយ​ទីវង្គត​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន នៅ​ក្នុង​ព្រះ​ជន្មាយុ ៨៨​ឆ្នាំ បន្ទាប់​ពី​សោយរាជ្យ​អស់​រយៈ​ពេល ៧​ទសវត្សរ៍។ ស្ដេច​អង្គ​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ថែ​រក្សា​ស្ថេរភាព​ប្រទេស អំឡុង​ពេល​មាន​ចលា​ចល​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ