ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី​បាត់បង់តំណែងដោយសារសញ្ជាតិពីរ

ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Barnaby Joyce និងអ្នកនយោបាយជាន់ខ្ពស់៤រូបផ្សេងទៀត បាត់បង់តួនាទី បន្ទាប់ពីតុលាការកំពូលរកឃើញថា មានកំហុសក្នុងពេលបោះឆ្នោតដោយសារតែពួកគេមានសញ្ជាតិពីរផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ។​

តុលាការជាន់ខ្ពស់របស់អូស្ត្រាលីរកឃើញថា អ្នកទាំងនេះ មិនមានសិទ្ធិក្នុងការបំពេញតួនាទីទេ ចាប់ពីការចូលកាន់តំណែងកាលពីខែកក្កដាមក។​ នេះបើតាមសារព័ត៌មាន​ BBC។​

រដ្ឋធម្មនុញ្ញរបស់អូស្ត្រាលី បានហាមឃាត់ចំពោះអ្នកដែលមានសញ្ជាតិពីរឈរឈ្មោះ ជាតំណាងរាស្ត្រដើម្បីចូលរួមកាន់ការងារសំខាន់របស់ជាតិ។​

លោក Joyce ចាកចេញពីតំណែងក្នុងជួររដ្ឋាភិបាល​គឺគណបក្សរបស់លោកនឹងបាត់បង់អាសនៈ ជាបក្សសំឡេងភាគច្រើននៅក្នុងសភា ប៉ុន្តែនឹងមានការបោះឆ្នោតបេក្ខជនថ្មីជំនួសវិញ។​ ឧបនាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសបោះបង់សញ្ជាតិ ​New Zealand កាលពីខែសីហា ដើម្បីចូលរួមឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ប៉ុន្តែតុលាការនៅតែរកឃើញថា មានកំហុស។​

លោក Joyce ថ្លែងថា លោកគោរពតាមការសម្រេចរបស់តុលាការ បន្ទាប់ពីបានស្តាប់សេចក្តីសម្រេចដែលប្រកាសនៅរសៀលថ្ងៃសុក្រនេះ។​លោកបន្តថា ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យល្អប្រសើរត្រូវមានការជួយត្រួតពិនិត្យគ្នា ហើយថា ការសម្រេចរបស់តុលាការនេះ មានការផ្ទៀងផ្ទាត់ល្អិនល្អន់ហើយ។​

ករណីនេះ ចៅក្រម​តុលាការជាន់ខ្ពស់៧រូបបានធ្វើការស្រាជ្រាវ និង មានការពិភាក្សាគ្នារយៈពេល២សប្តាហ៍ទើបធ្វើការសម្រេចសេចក្តីដោយយោងលើខ្លឹមសារនៃរដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលី​មាត្រា ៤៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ