តុលាការអូស្ត្រាលីកំពុងចាត់ការអ្នកនយោបាយជាន់ខ្ពស់​មានសញ្ជាតិពីរឬច្រើន​

តុលាការជាន់ខ្ពស់របស់អូស្ត្រាលី កំពុងតែបន្តនីតិវិធី ដើម្បីឈានដល់ការសម្រេចលើជោគវាសនា របស់អ្នកនយោបាយដែលកំពុងមានតំណែងសំខាន់ក្នុងជូររដ្ឋាភិបាល​ ហើយបច្ចុប្បន្ន​កំពុងតែមានសញ្ជាតិពីរឬច្រើន​ដែលផ្ទុយពីច្បាប់ប្រទេសនេះ។​

ឧបនាយករដ្ឋមន្ត្រីម្នាក់គឺលោក​ Barnaby Joyce និង អ្នកនយោបាយជាន់ខ្ពស់ចំនួន​៦នាក់ផ្សេងទៀត ស្ថិតនៅក្នុងដំណើរនៃតុលាការកំពូលពិនិត្យលើផ្លូវច្បាប់ ដោយសារតែអ្នកទាំងនេះ​មានសញ្ជាតិពីរ។​ តាមគម្រោងតុលាការអូស្ត្រាលីនឹងធ្វើសេចក្តីសម្រេចលើអ្នកនយោបាយជាន់ខ្ពស់ទាំង៧នៅរសៀលថ្ងៃសុក្រនេះ។​ នេះបើតាមសារព័ត៌មាន ​BBC។​​

ច្បាប់របស់អូស្ត្រាលីបានហាមមិនឲ្យអ្នកដែលមានសញ្ជាតិ​​លើពី១កាន់តំណែងនៅក្នុងការិល័យជាន់ខ្ពស់របស់ប្រទេសនេះនោះទេ។​

បើសិនជាតុលាការរកឃើញថា ឧបនាយករដ្ឋមន្ត្រី​​ Barnaby Joyce មានកំហុសពាក់ព័ន្ធបញ្ហាសញ្ជាតិនេះ មែននោះ គណបក្សកាន់អំណាចនៅក្នុងប្រទេសអូស្ត្រាលីនឹងមានបញ្ហាប្រឈមក្នុងបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។​ លោកបាយបោះបង់សញ្ជាតិ ​New Zealand កាលពីខែសីហាកន្លងទៅ ហើយចួលរួមប្រកួតប្រជែងតំណែងនៅក្នុងសភានៃគណបក្សរបស់លោក។​

ចំណែកអ្នកនយោបាយ៦រូបផ្សេងទៀតគឺតំណាងរាស្ត្រ២រូប​ដែលមានសញ្ជាតិលើសពី១គឺលោកស្រី​ Waters និង​ Mr Ludlam បានបោះបង់សញ្ជាតិផ្សេងអស់ហើយ ប៉ុន្តែនៅ៤រូបផ្សេងទៀត​នៅមិនទាន់បោះបង់ទេ ដោយពួកគេរងចាំលទ្ធផលនៃការសម្រេចរបស់តុលាការនៅពេលរសៀលនេះសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ