ពលរដ្ឋថៃស្លៀកពាក់ខ្មៅគ្រប់កន្លែងដើម្បីកាន់ទុក្ខអតីតព្រះមហាក្សត្រ

ប្រជាពលរដ្ឋរាប់សែននាក់ស្លៀកពាក់ខ្មៅចូលរួម​ពិធីនៅក្នុងទីក្រុងបាងកក ដើម្បីចូលរួមកាន់ទុក្ខនៅក្នុងពេលថ្វាយព្រះភ្លើង ដល់ព្រះមរបសពអតីតក្សត្រថៃ ខណៈព្រះបរមសពនៃក្សត្រថៃអង្គនេះរៀបចំពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី២៦ខែតុលាក្រោយពេលទម្កល់ទុកជាង១ឆ្នាំ។​

ពិធីបុណ្យដែលរៀបចំឡើងជាទ្រង់ទ្រាយធំចំណាយប្រាក់​៩០លានដុល្លារនេះ រៀបចំតាមរបៀបព្រះពុទ្ធសាសនា មានការដុតធូប និង ទៀន ហើយមានព្រះសង្ឃសូត្រធម៌ជាប្រចាំ។​

មនុស្សជាច្រើនបានស្លៀកពាក់ខ្មៅ ហើយដើរជាជូរ នៅតាមផ្លូវក្នុងទីក្រុងបាងកកក្បែរព្រះបរមរាជវាំង ដើម្បីបង្ហាញពីសមានចិត្តចុងក្រោយចំពោះអតីតក្សត្រថៃ  Bhumibol Adulyadej។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្សត្រ Bhumibol Adulyadej​ បានចូលទីវង្គតកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ ក្នុងព្រះជន្ម៨៨ព្រះវង្សា បន្ទាប់ពីការគ្រងរាជសម្បត្តិបានរយៈពេល​៧០ឆ្នាំ គឺជាក្សត្រដែលគ្រងរាជសម្បត្តិបានយូរជាងគេបំផុតនៅលើពិភពលោក​។​ប្រជាជនថៃចាត់ទុកក្សត្រអង្គនេះជានិមិត្តរូបនៃការរក្សាស្ថិរភាពនយោបាយ និង ការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស។​

កន្លែងពិធីរៀបចំបុណ្យនេះមានមនុស្សប្រមាណ​ជាង២សែននាក់ ចំណែកទីលាននៅក្បែរកន្លែងរៀបចំពិធីបុណ្យមានពលរដ្ឋរាប់លាននាក់ចូលរួមគោរព។ ចំណែកកម្លាំងការពារសន្តិសុខរដ្ឋាភិបាលថៃមានការប្រយ័ត្នប្រជែងខ្លាំង។

ពីធីនេះមានក្សត្រនិងរាជវង្សមកពីបណ្តាប្រទេសនានាមាន​​មកពី Bhutan, Britain, Japan, Lesotho, the Netherlands, Norway, Spain និង Sweden។ ក្រៅពីខ្សែរាជវង្សមេដឹកនាំប្រទេសជាច្រើនទៀតក៏ចូលរួមដែរ។​

ក្រៅពីការរៀបចំពិធីនៅក្នុងទីក្រុងបាងកក នៅតាមបណ្តាខេត្តនានានៃប្រទេសថៃ ក៏មានការរៀបចំពិធីបុណ្យនេះ ដើម្បីឲ្យពលរដ្ឋ​ដែលមិនបានទៅចូលរួមនៅក្នុងទីក្រុងបាងកកមានឱកាសចូលគោរពដល់ក្សត្ររបស់ពួកគេដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ