លោក ត្រាំ ប្រាប់ពលរដ្ឋអាមេរិក​កុំឲ្យជក់បារីនិងផឹកស្រា

ប្រធានាធិបតីសហរដ្ឋអាមេរិក​បានថ្លែងជាសាធារណៈ ប្រាប់ប្រជាពលរដ្ឋអាមេរិក​ថា ជាជម្រើសល្អប្រសើបំផុតមិនត្រូវជក់បារី និង ផឹកស្រានោះទេ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និង អាចមានហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗកើតមានឡើង។

នៅក្នុងវិដេអូឃ្លីបមួយដែលសារព័ត៌មាន​ BBC ចុះផ្សាយ​នៅថ្ងៃនេះ លោកត្រាំ ថ្លែងថា បងប្រុសរបស់មិត្តភ័ក្តិលោក គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើន និង ជាអ្នកដែលមានឥរិយាបថល្អនៅក្នុងសង្គម ប៉ុន្តែក្លាយជាមនុស្សមានបញ្ហាធ្ងន់ធ្ងរមួយដោយសារតែបញ្ហាញៀនស្រា។ លោកថា បុរសញៀនស្រាម្នាក់នោះបានប្រាប់រូបលោកថា ដើម្បីក្លាយជាមនុស្សល្អប្រពៃត្រូវជៀសវាងកុំឲ្យផឹកស្រា និង ជក់បារី។​

ការថ្លែងរបស់លោក ត្រាំ នៅពេលនេះ ស្របពេល​ដែលលោកថា បញ្ហាសារធាតុញៀន កុំពុងធ្វើឲ្យតែធ្វើឲ្យសហរដ្ឋអាមេរិក​មានភាពអាមាស់ក្នុងវិស័យសុខភាពសារណៈ។​ លោកក៏បានប្រកាសភាពអាសន្ននៃសារធាតុញៀនកំពុងបំផ្លាញសុខភាព និង អាយុជីវិតពលរដ្ឋអាមេរិក​គឺសារធាតុបានញៀន​សម្លាប់ពលរដ្ឋអាមេរិកអស់​ចំនួនជាង​១៤០នាក់ក្នុង១ថ្ងៃ​។

សារធាតុញៀនដែលអាមេរិកកំពុងតែប្រកាសអាសន្ននេះ​រួមទាំងស្រា បារី ថ្នាំញៀន និង ថ្នាំដែលមានសារធាតុញៀនប្រើប្រាស់សម្រាប់​ព្យាលបាលជំងឺផងដែរ។​

អាជ្ញាធរអាមេរិក​បានលើកឡើងថា បញ្ហាការញៀនស្រា បង្កជាគ្រោះថ្នាក់ខ្លាំងក្លាដល់អ្នកដែលមានកាំភ្លើង និង អ្នកដែលបើកបរនៅលើដងផ្លូវ។​

លោកត្រាំ​​បានប្រកាសឲ្យរដ្ឋនានាទាំងអស់​ប្រើប្រាស់ថវិកា ដើម្បីធ្វើសកម្មភាពទប់ការរាលដាល​ជំងឺញៀន ដែលកំពុងតែបង្កជាបញ្ហានៅសហរដ្ឋអាមេរិក​។ លោកត្រាំថ្លែងថា ដើម្បីដោះស្រាយបញ្ហានេះបានត្រូវមានការប្រឹងប្រែងពីស្ថាប័នពាក់ព័ន្ធ ត្រូវការពេលវេលា និង ត្រូវការថវិកាដើម្បីធ្វើសកម្មភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ