អេស្ប៉ាញ​បណ្ដេញ​រដ្ឋាភិបាល​តំបន់​កាតាឡូណា​ក្រោយ​ប្រកាស​ឯករាជ្យ

រដ្ឋាភិបាល​អេស្ប៉ាញ បាន​សម្រេច​បណ្ដេញ​មេដឹកនាំ​តំបន់​កាតាឡូណា និង​រំសាយ​សភា​តំបន់​នេះ​ចោល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​តំបន់​នេះ​ប្រកាស​ខ្លួន​ឯង​ជា​ប្រជាជាតិ​ឯករាជ្យ​មួយ នៅ​អំឡុង​ពេល​មាន​វិបត្តិ​នយោបាយ​ដ៏​ជ្រាល​ជ្រៅ​បំផុត​នៅ​អេស្ប៉ាញ ចាប់​តាំង​ពី​ប្រទេស​នេះ​វិល​ត្រឡប់​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​អស់​រយៈ​ពេល ៤​ទសវត្សរ៍​មក។ នេះយោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ។

នាយករដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាចយ បាន​ថ្លែង​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ដែល​តំបន់​កាតាឡូណា​ប្រកាស​ឯករាជ្យ​ថា ការ​បោះ​ឆ្នោត​ជា​ថ្មី​សម្រាប់​តំបន់​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ខាង​មុខ។

ក្រៅ​ពី​ដក​ហូត​តំណែង​​លោក Carles Puigdemont ពី​តំណែង​ជា​មេដឹកនាំ​តំបន់​កាតាឡូណា​ហើយ​នោះ លោក រ៉ាចយ ក៏​បាន​បណ្ដេញ​មេប៉ូលិស​តំបន់​នេះ​ផង​ដែរ ហើយ​លោក​ រ៉ាចយ ថ្លែង​ថា បណ្ដា​ក្រសួង​នានា​របស់​រដ្ឋាភិបាល​កណ្ដាល នឹង​កាន់​កាប់​ទៅ​លើ​រដ្ឋបាល​នៅ​តំបន់​កាតាឡូណា។

លោក រ៉ាចយ ថ្លែង​ថា អេស្ប៉ាញ​កំពុង​ឆ្លង​កាត់​ថ្ងៃ​ដ៏​សោក​សៅ។ លោក​ថា គេ​ត្រូវ​ស្ដាប់​ពលរដ្ឋ​កាតាឡូណា​ជា​បន្ទាន់  ដើម្បី​ពួកគេ​អាច​សម្រេច​ពី​អនាគត​របស់​ពួកគេ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​សកម្មភាព​ក្រៅ​ច្បាប់​បាន​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ