មេដឹកនាំ​តំបន់​កាតាឡូណា​ជំរុញ​ឲ្យ​តស៊ូ​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​ពី​ក្រុង​ម៉ាឌ្រីត

មេដឹក​នាំ​ចលនា​ឯករាជ្យ​តំបន់​កាតាឡូណា លោក Carles Puigdemont បាន​ថ្លែង​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​កណ្ដាល​អេស្ប៉ាញ ដែល​បាន​បណ្ដេញ​រូប​លោក​ចេញ​ពី​តំណែង ដោយ​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រឆាំង​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ ទៅ​នឹង​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់ ដែល​ត្រូវ​បាន​ដាក់​តំបន់​នេះ ដើម្បី​បញ្ឈប់​ការ​ប៉ុន​ប៉ង​បំបែក​ខ្លួន​ចេញ​ពី​អេស្ប៉ាញ។ នេះដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងា​រ​ព័ត៌មាន AFP។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​តាម​ទូរទស្សន៍ លោក Puigdemont បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត​ថា បានជាន់​ពន្លិច​​ឆន្ទៈ​របស់​ប្រជាជន​កាតាឡូណា​ដែល​ចង់​បាន​​​ឯករាជ្យ។

លោក​ថ្លែង​បន្ត​ថា ការ​សម្រេច​ចិត្ត​របស់​ក្រុង​ម៉ាឌ្រីត​ដណ្ដើម​អំណាច​ពី​តំបន់​កាតាឡូណា បង្កើត​ទៅ​ជា «ការ​ឈ្លានពាន»។

មេដឹកនាំ​ផ្ដាច់​ខ្លួន​រូប​នេះ បាន​និយាយ​ថា ការ​ជំទាស់​តាម​បែប​ប្រជាធិបតេយ្យ គឺ​ជា​វិធី​ទៅ​មុខ​តែ​មួយ​គត់ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​អំពី​ទម្រង់​នៃ​ការ​ជំទាស់​ដែល​លោក​អាច​ប្រកាន់​យក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ