វៀតណាមសង្ឃឹមទទួលបានផលប្រយោជន៍ច្រើន​ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ

រូបមេដឹកនាំវៀតណាម ជួបជាមួយមេដឹកនាំអាមេរិក កាលពីពាក់កណ្តាលឆ្នាំ ២០១៧

មន្ត្រីជាន់ខ្ពស់របស់វៀតណាម​ថ្លែងបង្ហាញក្តីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំរបស់អាមេរិក លោក​ ដូណល ត្រាំ ទៅកាន់ប្រទេសវៀតណាម នៅចុងសប្តាហ៍នេះ នឹងផ្តល់ផលប្រយោជន៍ច្រើន​ដល់ប្រទេសទាំងពីរ។

តាមគម្រោងលោកដូណល ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងដា ណាង ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ និង អាទិត្យចុងសប្តាហ៍នេះ ដើម្បីចូលរួមប្រជុំ​កំពូល វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(APEC)។​

អនុរដ្ឋមន្ត្រីការបរទេសរបស់វៀតណាម​លោក​ Bui Thanh Son ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា នៅពេលក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំសហរដ្ឋអាមេរិកនេះ គឺនឹងមានការផ្តល់ឱកាសសម្រាប់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការទំនាក់ទំនងគ្នា។​នេះបើតាមសារព័ត៌មាន​ Vietnam News។​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក​បានក្លាយជាដៃគូអភិវឌ្ឍន៍ធំបំផុតរបស់វៀតណាម  ហើយកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មទ្វេរភាគីកើនឡើង​២០%រាល់ឆ្នាំ ដែលនៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឡើងដល់ ៥២,៣ ពាន់លានដុល្លារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ