រដ្ឋមន្ត្រីម្នាក់របស់អង់គ្លេសលាលែងតំណែងដោយកំហុសជួបមន្ត្រីអ៊ីស្រាអែល​

រដ្ឋមន្ត្រីនៅក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់អង់គ្លេស លោកស្រី Priti Patel​ ប្រកាសសុំលាលែងចេញពីតំណែង ដោយសារបញ្ហាជម្រូងចម្រាស់ក្នុងការជួបប្រជុំជាមួយមន្ត្រីរបស់អ៊ីស្រាអែល​ដោយសារមិនមានការអនុញ្ញាត។​

រដ្ឋមន្ត្រីរូបនេះ ត្រូវបាននាយករដ្ឋមន្ត្រីគឺលោកស្រី ធា សាមេកោះហៅឲ្យត្រលប់ពីទ្វីបអាហ្វ្រិកចូលប្រទេសវិញ​ ដោយសារការប្រជុំនៅក្រៅប្រទេសមិនមានការអនុញ្ញាតជាផ្លូវការ។​

នៅក្នុងលិខិតសុំលាលែងនោះ​ លោកស្រី Priti Pateថ្លែងថា  សកម្មភាពលោកស្រីបានធ្វើគឺស្ថិតនៅក្រោមស្តង់ដារនៃតម្លភាព និង ការបើកទូលាយ។ លោកស្រីក៏បានប្រកាសសុំទោសជាសាធារណៈចំពោះកំហុសដែលបានកើតឡើងនេះ។​នេះបើតាមសារព័ត៌មាន​ BBC​។

ជុំវិញការសុំលាឈប់នេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធា សាមេ ថ្លែងថា ការសម្រេចចិត្តរបស់លោកស្រី Priti Patel គឺជាការធ្វើឡើងដោយត្រឹមត្រូវ។​

ជុំវិញបញ្ហានេះ សារព័ត៌មានBBC ចុះផ្សាយថា តាមព័ត៌មានពីមន្ត្រីរដ្ឋាភិបាលអង់គ្លេសគឺឲ្យដឹងថា លោកស្រី​​Priti Patel ត្រូវបានដកហូតតំណែងរួចទៅហើយ ប៉ុន្តែមានការណែនាំឲ្យដាក់លិខិតសុំលាលែងដែលការផ្តល់កិត្តិយសមួយដល់លោកស្រីតែប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ