UN ព្រមានករណីគ្រោះអត់ឃ្លានកាន់តែខ្លាំងនៅយេមែន

ប្រធានផ្នែកជំនួយស្បៀងនៃអង្គការសហប្រជាជាតិ​ថ្លែងថា ប្រជាជនយេមែន កាន់តែជួបប្រទះបញ្ហាគ្រោះអត់អាហាររាលដាលខ្លាំងឡើងថែមទៀត បន្ទាប់ពីប្រទេសអារ៉ាប់ដឹកនាំសម្ព័ន្ធមិត្តរបស់ខ្លួនបិទផ្លូវមិនឲ្យនាំស្បៀងអាហារទៅជួយ។​

លោក​ Mark Lowcock ប្រធានផ្នែកកិច្ចការជំនួសសប្បុរសធម៌ថ្លែងថា ​ អ្នកអត់ឃ្លាននៅក្នុងប្រទេសយេមែន នឹងកើតឡើងរាប់លាននាក់ ក្លាយជាបញ្ហាធំបំផុតលើពិភពលោក ហើយមិនធ្លាប់មានច្រើនទសវត្សរ៍មកនេះ។​  នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

ក្រោយពេលប្រជុំបិទទ្វារនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ មន្ត្រីបានថ្លែងថា បញ្ហាបិទផ្លូវមិនឲ្យមានការនាំជំនួយទៅឲ្យអ្នករងគ្រោះនៅយេមែន ដោយសារតែអារ៉ាប់ដឹកនាំសម្ព័ន្ធមិត្តធ្វើយុទ្ធនាការប្រឆាំងដល់ក្រុមបះបោរហៃទី ដែលកើតឡើងតាំងពីឆ្នាំ២០១៥។​

ទោះយ៉ាងណាអគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក Antonio Guterres បានជជែកតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ ហើយសុំបានបើកផ្លូវច្រកព្រំដែនមួយចំនួន​ដើម្បីដឹកជំនួយទៅដល់ជនរងគ្រោះនៅយេមែន ការស្នើនោះមានការយល់ព្រម។​

ប្រជាជនយេមែនប្រមាណ​១៧លាននាក់កំពុងប្រឈមបញ្ហាអត់អាហារបរិភោគ ក្នុងនោះចំនួន​៧លាននាក់ជួបហានិភ័យខ្លាំង ហើយជាង ២០០០នាក់ ស្លាប់ដោយសារអត់អាហារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ