ស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ​ទម្លាក់ស្លាកនិងពាក្យស្លោកទាំងអស់

ក្រុមការងាររុះរើស្លាក និង ពាក្យស្លោកនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ(រូបដោយ លី វេហា)

ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ បាននាំគ្នារុះរើស្លាកមានរូបព្រះអាទិត្យ និង ពាក្យស្លោកមួយចំនួន​ចេញពីបរិវេណខាងមុខ និង ខាងលើ នៅស្នាក់ការកណ្តាល​។

ការរុះរើនៅព្រឹកនេះ មិនមានឃើញវត្តមានតំណាងរាស្ត្រឬមន្ត្រីជាន់ខ្ពស់គណបក្សនោះទេ គឺមានតែក្រុមការងារមួយក្រុមតែប៉ុណ្ណោះ ចំណែកបរិវេណកន្លែងដែលធ្លាប់មានការជូបជុំគ្នានៅពេលកន្លងមកនោះ មានការបិទដោយរបងដែក។​​

កាលពីថ្ងៃព្រហស្បតិ៍តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា  ឃុបឃិតជាមួយបរទេស មានបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់​។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ