លោក មូហ្គាបេ ប្រកាសថាការលាលែងពីតំណែង ដើម្បីសេចក្តីសុខពលរដ្ឋ

មេដឹកនាំកាន់តំណែង៣៧ឆ្នាំនៅក្នុងប្រទេសហ្ស៊ីមបាវេ លោក រ៉ូប៉ឺត មូហ្គាបេ ​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា លោកសុខចិត្តលាលែងពីតំណែង ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងការផ្ទេរអំណាចដោយសសន្តិវិធីមិនឲ្យមានអំពើហិង្សា។​

នៅក្នុងលិខិតលាលែងពីតំណែងនោះ លោក​ មូហ្គាបេ លើកឡើងថា លោកធ្វើឡើងដើម្បីសេចក្តីសុខប្រជាពលរដ្ឋរបស់លោក ដើម្បីសន្តិភាព ការផ្ទេរអំណាចដោយរលូន និងមិនចង់ឲ្យមានអំពើហិង្សាកើតឡើងនៅក្នុងប្រទេសរបស់លោក។

សេចក្តីប្រកាសរបស់មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ ត្រូវបានគេយកទៅអាន​នៅក្នុងកិច្ចប្រជុំសភា និង ផ្សព្វផ្សាយជាសាធារណៈ ខណៈប្រជាពលរដ្ឋកំពុងប្រមូលផ្តុំនៅលើផ្លូវនានាដើម្បីបង្ហាញជំហរទាមទារឲ្យលោក មូហ្គាបេចុះចេញពីតំណែង។​

លោក មូហ្គាបេ ត្រូវក្រុមយោធា ឃាត់ខ្លួនកាលពីថ្ងៃទី១៥ខែវិច្ឆិកា បន្ទាប់ពីមានជម្លោះនយោបាយផ្ទៃក្នុងនៃគគណបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ