លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យប្រពលរដ្ឋកម្ពុជាថា កុំឲ្យប្រថុយគ្រោះ ថ្នាក់ទៅនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកថ្លែងបញ្ជាក់ជំហរត្រៀមទទួលយកពលរដ្ឋ ខ្មែរ ដែលជាប់ទោសពីអាមេរិកមកកម្ពុជាវិញ។
នៅក្នុងពិធីជួបកម្មករកាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា លោកកំពុងតែពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ទទួលយក ពលរដ្ឋកម្ពុជាដែលជាប់ទោសនៅអាមេរិកឲ្យមកស្រុកកំណើតវិញ។
ក្នុងឱកាសនោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការទៅរស់នៅសហរដ្ឋអាមេរិក។លោកថ្លែងថា៖« សុំផ្តាំទៅបងប្អូនទៅនៅអាមេរិក ហើយបងប្អូនដែលមិនទាន់ ទៅសុំកុំប្រថុយប្រថានដំណើរដ៏ក្រោះថ្នាក់ទៅនៅអាមេរិក»
ប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេច មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់ របស់ រដ្ឋាភិបាលកម្ពុជានៅក្នុងក្រសួងការបរទេសមិនឲ្យចូលទឹកដីអាមេរិកបន្ទាប់ពីរដ្ឋាភិបាលទាំងពីរ មានការខ្វែងគំនិតគ្នាចំពោះ ការបញ្ជូនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទឧក្រិដ្ឋឲ្យវិលត្រលប់ មកស្រុកកំណើតវិញ។