UN ច្រានចោលការសម្រេចចិត្តរបស់អាមេរិចទាក់ទងទីក្រុងយេរូសាឡិម

អង្គការ​សហ​ប្រជាជាតិ (UN) បានច្រានបានចោលការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រកាសទទួលស្គាល់​រដ្ឋធានីយេរូសាឡិម(Jerusalem) ថា​ជារបស់អ៊ីស្រាអែល បើទោះបីជាមានការគម្រាមកាត់បន្ថយ​ជំនួយ​ផ្ដល់​ទៅ​អង្គការ​ពិភព​មួយ​។ នេះដោយយោងតាមសារព័ត៌មាន Channel News Asia។

មហាសន្និបាតរបស់អង្គការ​សហ​ប្រជាជាតិ បានធ្វើការបោះឆ្នោតបដិសេធការសម្រេចចិត្តរបស់ លោក ត្រាំ ដោយមានសមាជិកចូលរួមចំនួន១៩៣ប្រទេស។ លទ្ធផលបានបង្ហាញថា ចំនួនអ្នកបោះឆ្នោតគាំទ្រការបដិសេធមានចំនួន១២៨សំឡេង ហើយ៣៥សំឡេងបោះឆ្នោតមិនផ្តល់យោបល់ និង៩សំឡេង ដែលនៅសល់ រួមមានទាំងសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រ។

បើតាម Channel News Asia ឯកអគ្គរដ្ឋទូតអាមេរិច ប្រចាំអង្គការ​សហ​ប្រជាជាតិ លោកស្រី នីកគី ហាលី បានប្រមានថា “អាមេរិចនឹងចង់ចាំថ្ងៃនេះ។ អាមេរិច នឹងដាក់ស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានីយេរូសាឡិម ហើយគ្មានការបោះឆ្នោតណា ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរការសម្រេចនេះទ្បើយ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិច នឹងពិចារណាមើលទៅលើអង្គការ​សហ​ប្រជាជាតិ និងបណ្តាប្រទេសមួយចំនួន ដែរមិនគោរពយើងនៅក្នុងការបោះឆ្នោតថ្ងៃនេះ“៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ