ក្រុមហ៊ុន Facebook បានកែទម្រង់វិធីជូនដំណឹងពីព័ត៌មានក្លែងក្លាយដល់អ្នកប្រើប្រាស់

ដោយសារតែមានការវាយប្រហារពីព័ត៌មានក្លែងក្លាយច្រើន Facebook បាននឹងកំពុងតែធ្វើការកែទម្រង់ក្នុងការកំណត់ពីព័ត៌មានក្លែងក្លាយនិងបន្លំនៅលើបណ្តាញសង្គម។ វាហ្នឹងបង្ហាញអត្ថបទព័ត៌មានស្រដៀងគ្នា (Related Articles) ពាក់ព័ន្ធទៅហ្នឹងព័ត៌មានក្លែងក្លាយនៅក្នុងព្រឹត្តិការណ៍សកម្មភាពគណនី ដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការវិភាគ។ នេះដោយយោងតាមសារព័ត៌មាន CNN។

ប្រភពដដែលក៏បាន ឲ្យដឹងដែរថា អត្ថបទពាក់ព័ន្ធនឹងផ្តល់ព័ត៌មានអំពើរឿងណាមួយ រួមទាំងព័ត៌មានដែលមិនពិត​ ហើយប្រសិនបើមាននរណាម្នាក់ព្យាយាមចែករំលែកអត្ថបទព័ត៌មានក្លែងក្លាយ ពួកគេនឹងទទួលបាននៅសារមួយពីប្រភពពិនិត្យព័ត៌មានមួយ។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Facebook បានប្រកាសឲ្យប្រើនៅ ទង់សញ្ញា (disputed flag) ក្នុងគោលបំណងដើម្បីបែងចែកព័ត៌មានពិតចេញពីព័ត៌មានមិនពិត។ ក៏ប៉ុន្តែវាតម្រូវឲ្យមានអ្នកត្រួតពិនិត្យយ៉ាងតិច២នាក់ ដែលអ្នកប្រើប្រាស់ភាគច្រើនគិតថា ចំណាយពេលវេលាច្រើន។ រីឯ អត្ថបទព័ត៌មានស្រដៀងគ្នា (Related Articles) វិញ វាត្រូវការអ្នកត្រួតពិនិត្យតែម្នាក់ប៉ុណ្ណោះ។

CNN ក៏បានឲ្យដឹងបន្ថែមថា បន្ទាប់ពីបានធ្វើការសាកល្បងដាក់ឲ្យប្រើប្រាស់នូវ អត្ថបទព័ត៌មានស្រដៀងគ្នា (Related Articles) គេសង្កេតឃើញថា អ្នកប្រើប្រាស់បានធ្វើការចែករំលែកអត្ថបទព័ត៌មានក្លែងក្លាយតិចជាងមុន ដោយសារតែអត្ថបទមួយចំនួនមានអ្នកត្រួតពិនិត្យថាវាជាព័ត៌មានពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ