៤ចំណុចគួរចាប់អារម្មណ៍មុនការប្រកួតរវាង Real Madrid និង Barcelona

ក្រុម Real Madrid នឹងត្រូវជួបប៉ះជាមួយក្រុម Barcelona នៅថ្ងៃសៅរ៍ស្អែកនេះ ដែលការប្រកួតនេះតម្រូវឲ្យក្រុម Real Madrid ដាច់ខាតត្រូវតែយកឈ្នះឲ្យបាន ដើម្បីការពារដំណែងជើងឯករបស់ខ្លួន ព្រមទាំងបំបែកភាពមិនទាន់ស្គាល់ចាញ់របស់ក្រុម Barcelona ក្នុងរដូវកាល២០១៧-២០១៨ ក្នុងក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga។ នេះដោយយោងតាមសារព័ត៌មាន AFP។

ក្រុម Barcelona បាននឹងកំពុងនាំមុខក្រុម Real Madrid ចំនួន១១ពិន្ទុ ហើយឈរនៅទីតាំងកំពូលរបស់ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ ដោយតាមពីក្រោយដោយក្រុម Altetico Madrid ដែលមានពិន្ទុតិចជាងចំនួន៦ពិន្ទុ។

សារព័ត៌មានកីទ្បារបស់ AFP បានលើកទ្បើងពីចំណុចសំខាន់គួរឲ្យចាប់អារម្មណ៍ចំនួន៤រវាង Real Madrid និង Barcelona  មានដូចជា៖

១. ម៉េសស៊ី-អ៊ាលបា (Messi-Alba)

បន្ទាប់ពីការចាក់ចេញរបស់កីទ្បាករ នេម៉ា (Neymar) ក្រុម Barcelona  បានធ្វើការកែរទម្រង់ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយបានដាក់កីទ្បាករ ចរឌី អ៊ាលបា (Jordi Alba) ឲ្យចាប់ដៃគូប្រយុទ្ធជាមួយកីទ្បាករ លីអូនែល ម៉េសស៊ី (Lionel Messi)។

២. ការត្រលប់មកវិញរបស់ ”BBC (Benzema, Bale, Cristiano)”

ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺខ្សែរប្រយុទ្ធមុតស្រួចទាំងបីរបស់ Madrid ដែលរួមមានកីទ្បាករ គ្រីសស្ទៀនណូ រូណាល់ដូ (Cristiano Ronaldo) ខារីម ប៊ែនហ្ស៊ីម៉ា (Karim Benzema) និង ហ្គារិត ប៊ែល (Gareth Bale)។ ក៏ប៉ុន្តែនៅរដូវកាលនេះ គេមិនទាន់បានឃើញការបង្ហាញខ្លួនរួមគ្នានៅទ្បើយទេ ដោយសារតែ ប៊ែល រងរបូស។ ទស្សនិកជនកំពុងរំពឹងទុកថានឹងឃើញវត្តមានរបស់កីទ្បាករទាំង៣នៅថ្ងៃសៅរ៍នេះ។

៣.​ ស្ថានភាពរបស់ រូណាល់ដូ (Ronaldo) និង ស៊ូរ៉េស (Suarez)

កីទ្បាករទាំង២សុទ្ធតែមានអាយុ៣០ឆ្នាំជាងហើយ ដែលកីទ្បាករភាគច្រើនគិតថា ជាវ័យមួយឈានទៅរកការធ្លាក់ទម្រង់លេង។ ក៏ប៉ុន្តែ រូណាល់ដូ (Ronaldo) របស់ក្រុម Real Madrid បានទាត់បាល់បញ្ចូលទីបានចំនួន៨គ្រាប់ ក្នុង៧ប្រកួតចុងក្រោយរបស់គាត់។ ចំណែក កីទ្បាករ លូវីស ស៊ូរ៉េស (Suarez) របស់ក្រុម Barcelona  កំពុងគ្រប់គ្រងតំណែងទី៣ ក្នុងចំណោមអ្នកទាត់បាល់បញ្ចូលទីបានច្រើនសម្រាប់រដូវកាលនេះ។ កីទ្បាករទាំង២ត្រូវបានគេរំពឹងទុកថា នឹងបន្តទាត់បាល់បញ្ចូលទីបានច្រើនជាងនេះទៀតនៅក្នុងការប្រកួតខាងមុខ។

៤. របាំងការពារថ្មីរបស់ក្រុម Barcelona

នៅរដូវកាលនេះ គេសង្កេតឃើញថា ក្រុម Barcelona បានពង្រឹងទំបន់ការពាររបស់ខ្លួនគួរឲ្យកត់សម្គាល់ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាទ្បើយ ក្រៅពីស្មើ៣ប្រកួត ក្នុង១៦ប្រកួត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ