សម្ដេច​ប៉ាប​អំពាវ​នាវ​ឲ្យ​អាណិត​អាសូ​ដល់​ជន​ចំណាក​ស្រុក​នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស បាន​ជំរុញ​ទៅ​គ្រីស្ដសាសនិក​ទូទាំង​ពិភព​លោក ១​ពាន់ ៣០០​លាន​នាក់ កុំ​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ជន​អន្តោប្រវេសន៍ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​​របស់​ពួកគេ ដោយសារ​តែ​ក្រុម​មេដឹកនាំ​ស្រេក​ឃ្លាន​ជន​ស្លូត​ត្រង់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍របស់​ទីភ្នាក់ងារ​​ព័ត៌មាន AFP។

សម្ដេច​ប៉ាប​បាន​ប្រាប់​ក្រុម​អ្នក​ទៅ​បួង​សួង​នៅ​វិហារ​បាស៊ីលីកា​ថា ដាន​ជើង​មនុស្ស​ជាច្រើន​ទៀត ត្រូវ​បាន​កប់​បាត់​នៅ​ក្នុង​ដាន​ជើង​របស់​ចូសេហ្វ និង​ម៉ារី។

សម្ដេច​ប៉ាប​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ថ្លែង​ថា៖ «យើង​ឃើញ​ដាន​ជើង​មនុស្ស​រាប់​លាន​នាក់​ដែល​​មិន​ជ្រើស​រើស​ដើរ​ទៅ​ណា​ឆ្ងាយ​ទេ ប៉ុន្តែ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មាតុភូមិ​របស់​ពួកគេ ចាក​ចោល​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ»។

សម្ដេច​ប៉ាប​ព្រះ​ជន្ម ៨១​ឆ្នាំ​រូប​នេះ ថ្លែង​បន្ត​ថា មនុស្ស​ជាច្រើន​ដែល​ជាប់​ផុង​ក្នុង​វិបត្តិ​ចំណាក​ស្រុក​កំពុងកើត​មាន​នោះ ត្រូវ​បាន​មេដឹកនាំ​របស់​ពួកគេ​បង្ខំ​ឲ្យ​រត់​ភៀស​ខ្លួន ដើម្បី​រក្សា​អំណាច និង​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ដោយ​មើល​មិន​ឃើញ​បញ្ហា​នៅ​ក្នុង​ឈាម​ជន​ស្លូត​ត្រង់​នោះ​ឡើយ។

សម្ដេច​ប៉ាប​រូប​នេះ បាន​អំពាវ​នាវ​បែប​នេះ ចំ​ពេល​ដែល​មាន​វិបត្តិ​ថ្មី​កើត​ឡើង​នៅ​តំបន់​ West Bank បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​ទទួល​ស្គាល់​ទីក្រុង​យេរូហ្សាឡឹម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។

សេចក្ដី​សម្រេច​បែប​នេះ​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​នោះ បាន​ជំរុញ​ឲ្យ​មាន​បាតុកម្ម និង​ការ​ប៉ះ​ទង្គិច​គ្នា ក្នុង​នោះ​មាន​ទាំង​បាតុភាព​កើត​មាន​នៅ​ទីក្រុង​ Bethlehme នៅ​ក្នុង​តំបន់ West Bank ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​អ៊ីស្រាអែល ជា​ទីដែល​គ្រីស្ដ​សាសនិក​នឹង​ប្រារព្ធ​ពិធី​រំលឹក​ដល់​កំណើត​របស់​យេស៊ូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ