អត្រាគ្មានការងារធ្វើនៅជប៉ុន ធ្លាក់ចុះទាបបំផុតប្រៀបធៀបតាំងពីឆ្នាំ​១៩៩៣

អត្រាអ្នកមិនមានការងារធ្វើនៅក្នុងប្រទេសជប៉ុនមានការធ្លាក់ក្នុងកម្រិតទាបបំផុត គិតប្រៀបធៀបតាំងពីឆ្នាំ១៩៩៣មក ដែលនេះបង្ហាញថា ប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ថ្នាក់លេខ៣នៅលើពិភពលោកកំពុងតែមានការរីកចម្រើន។​

របាយការណ៍បង្ហាញដោយរដ្ឋាភិបាលបានឲ្យដឹងថា អត្រាមិនមានការងារធ្វើស្ថិតនៅក្នុងកម្រិត​២,៧ ភាគរយ  ហើយដោយសារមានការវិវត្តន៍ការងារមានភាពប្រសើរឡើងទើបធ្វើអត្រានៃភាពមិនមានការងារ នៅក្នុងខែវិច្ឆិកាមានត្រឹម១,៥៦ភាគរយ។ ​នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

របាយការណ៍រដ្ឋាភិបាលចុងក្រោយបង្ហាញថា សេដ្ឋកិច្ចរីកចម្រើនក្នុងន័យវិជ្ជមាន ក្នុងរយៈពេល​១៦ឆ្នាំចុងក្រោយនេះ ហើយនឹងកាន់តែស្ទុះខ្លាំងថែមទៀតនៅពេលដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមនៅឆ្នាំ២០២០។​

ផលិតផលរបស់ជប៉ុនក្នុងរយៈពេល​១១ឆ្នាំចុងក្រោយនេះ មានការកើនឡើងជាលំដាប់ ហើយធនាគារជាតិរបស់ជប៉ុនធ្វើការស្ទង់មតិបង្ហាញថា សេដ្ឋកិច្ចមានសន្ទុះខ្លាំង។​

ចំណែកចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២លើពិភពលោក​ បានបង្ហាញរបាយការណ៍កាលពីខែតុលាការអត្រានៃអ្នកមិនមានការងារធ្វើមាន៣,៩៥ គឺធ្លាក់ចុះពី៤ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ