សម្តេចប៉ាប បួងសួងឲ្យមានសន្តិភាពនៅជេរ៉ូសាឡឹម​

សម្តេចប៉ាប ហ្វ្រង់ស៊ីស បានអំពាវនាវឲ្យមានសន្តិភាពនៅក្នុងករណីជម្លោះនៅជេរ៉ូសាឡឹម ជារដ្ឋធានីកំពុងតែមានការដណ្តើមគ្នាកាន់កាប់រវាង ប្រទេសប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល។​

ថ្លែងទៅកាន់មនុស្សរាប់ម៉ឺននាក់នៅវិមានវ៉ាទីកង់ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីម្សិលមិញ ក្នុងពិធីខួប​កំណើត​ព្រះយេស៊ូ សម្តេចប៉ាប បានថ្លែងបួងសួងឲ្យមានសន្តិភាពនៅក្នុងទីក្រុងជេរ៉ូសាឡឹម ដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមជៀសវាង រងទុកវេទនាពិសេសកុមារ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

ជម្លោះនៅជេរ៉ូសាឡឹម ហាក់កាន់តែឡើងកម្តៅខ្លាំងថែមទៀត នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល ត្រាំ ប្រកាសទទួលស្គាល់ថា ជេរ៉ូសាឡឹម ជារដ្ឋធានីរបសអ៊ីស្រាអែល​។  ក្រោយការប្រកាសរបស់លោក ត្រាំ ហិង្សាផ្ទុះឡើង​ ហើយបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន១២នាក់បានស្លាប់។​

ចំណែកប្រទេសកាន់សាសនាឥស្លាម​នានានៅលើពិភពលោក​បានសម្តែងការមិនពេញចិត្ត ហើយក៏មានការតវ៉ានៅតាមបណ្តាប្រទេសទាំងនោះដែរគឺធ្វើឡើងប្រឆាំងសេចក្តីប្រកាសរបស់លោក ត្រាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ