ចិនបានយកតៃវ៉ាន់ធ្វើជាកន្លែងសមយុទ្ធ

រដ្ឋអំណាចចិននៅថ្ងៃពុធនេះ បានបង្ហាញពីការធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ដោយប្រើប្រាស់​យន្តហោះចម្បាំង ស្របពេលដែលនាយករដ្ឋមន្ត្រីតៃវ៉ាន់ប្រកាសជាញឹកញាប់ថា ខ្លួនប្រើប្រាស់ច្បាប់ក្នុងគ្រប់គ្រងប្រទេសនិង រក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន​។​

តាមប្រភពពីក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងថា នេះជាទម្លាប់ទៅហើយដែលចិនតែងតែ ប្រើប្រាស់យន្តហោះចម្បាំងហោះចល័តជុំវិញកោះតៃវ៉ាន់ក្រោមរូបភាពធ្វើសមយុទ្ធ ប៉ុន្តែជាការគំរាមកំហែង។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ទីភ្នាក់ព័ត៌មានរដ្ឋចិន​បានបង្ហាញរូបភាពនៃយន្តហោះចម្បាំងរបស់ចិន ហោះជុំវិញដែនដីកោះតៃវ៉ាន់។ សកម្មភាពនេះ​កើតមានឡើងប្រមាណ​១០ដងកាលពីខែវិច្ឆិកា និង ដើមខែធ្នូ។​

ចិននៅតែគិតថា ដែនដីប្រជាធិបតេយ្យតៃវ៉ាន់ គឺជាដែនដីដ៏ល្អ ហើយជាខេត្តមួយរបស់ចិនដែលបែងចែកដោយសារសង្គ្រាមនៅក្នុងស្រុករង់ចាំតែឱកាសល្អណាមួយមកដល់នឹងមានការបង្រួបបង្រួមជាតិឡើងវិញ ហើយអាចនឹងមានការប្រើប្រាស់កម្លាំងទ័ពក្នុងករណីចាំបាច់​។​

ការប្រឈមមុខដាក់គ្នារវាងរដ្ឋអំណាចទីក្រុងប៉េកាំង និង ដែនដីតៃវ៉ាន់កាន់តែប្រឈមមុខដាក់គ្នាខ្លាំងឡើង តាំងពីគណបក្សលោក ស្រី សៃ អ៊ឹងវេន ឈ្នះការបោះឆ្នោតហើយគ្រប់គ្រងអំណាចកាលពីឆ្នាំមុន​ និងមានការវាយប្រហារពាក្យសម្តីដាក់គ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ​ដែនដីទាំងពីរ។​

ចិនតែងតែប្រកាសដាក់​ដែនដីតៃវ៉ាន់ស្ថិតនៅក្នុងបន្ទាត់ក្រហមជាចំណុចអាចផ្ទុះសង្គ្រាមបើសិនជាមានការប្រកាសឯករាជ្យ។ ចំណែកលោកស្រី សៃ អ៊ឹងវេន មេដឹកនាំតៃវ៉ាន់​ថ្លែងថា លោកស្រីចង់ឲ្យមានការទំនាក់ទំនងដោយសន្តិភាពជាមួយចិន ប៉ុន្តែថា លោកស្រី​នឹងការពារជីវិតពលរដ្ឋនិង ដែនដីតៃវ៉ាន់មិនឲ្យមានការឈ្លានពានពីចិនទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ