ចិនកែប្រែរដ្ឋធម្មនុញ្ញអាចជាការផ្តល់អំណាចបន្ថែមដល់លោក ស៊ី ជីនពីង

ប្រធានាធិបតីចិន​លោក ស៊ី ជីនពីន ដែលកំពុងតែមានឥទ្ធិពលខ្លាំងត្រូវបានគេឲ្យតម្លៃថា បានបំពេញការងារល្អក្នុងឆ្នាំ២០១៧នេះ ហើយកាន់តែប្រសើរទៀតក្នុងឆ្នាំ២០១៨។​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន ​CNN ឲ្យដឹងថា គណបក្សកុម្មុយនីស្តចិននឹងពិភាក្សានៅខែក្រោយនេះ ដើម្បី​ធ្វើវិសោធនកម្មកែប្រែខ្លឹមសារខ្លះនៃរដ្ឋធម្មនុញ្ញ។ មិនមានការបញ្ជាក់ថា តើមូលហេតុអ្វីនាំឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញនេះទេ ប៉ុន្តែអ្នកតាមដានស្ថានភាពនយោបាយរបស់ចិន​លើកឡើងថា នេះអាចជាការផ្តល់អំណាចកាន់តែខ្លាំងថែមទៀតដល់លោក ស៊ី ជីនពីង ក្នុងការគ្រប់គ្រងអំណាច។

រដ្ឋធម្មនុញ្ញរបស់ចិនពេលបច្ចុប្បន្ននេះគឺ សមាជប្រជាជនចិន​ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ១៩៨២ និង ធ្លាប់បានធ្វើវិសោធនកម្ម ៤លើករួចមកហើយគឺនៅឆ្នាំ១៩៨៨ ១៩៩៣ ១៩៩៩ និងឆ្នាំ២០០៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ