ភ្លៀវទេសចរចិនម្នាក់ស្លាប់និង១២នាក់រងរបួសធ្ងន់នៅអ៊ីស្លង់

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា ភ្ញៀវទេសចរជាជនជាតិចិនម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីរថយន្តក្រឡាប់នៅក្នុងប្រទេសអ៊ីស្លង់កាលពីថ្ងៃពុធម្សិលមិញ។

នគរបាល​អ៊ីស្លង់បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា ក្នុងរថយន្តដឹកអ្នកដំណើរនោះមានអ្នកជិះចំនួន​៤៤នាក់ ដែលក្នុងនោះគឺជនជាតិចិនទាំងអស់។

សម្រាប់អ្នកដែលរងរបួសធ្ងន់គឺសមត្ថកិច្ចប្រើប្រាស់ឧត្ថម្ភាចក្រ ដើម្បីជួយសង្គ្រោះដឹកចេញពីកន្លែងកើតហេតុទៅកាន់រដ្ឋធានី Reykjavik ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីកន្លែងកើតហេតុ។​

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង​នៅកណ្តាលប្រទេស នៅក្នុងរដូវត្រជាក់ ដែលនៅលើផ្លូវពោរពេញទៅដោយទឹកកកនាំឲ្យមានការរអិលធ្លាក់រថយន្តចេញពីផ្លូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ