ក្រសួងណែនាំរបៀបប្រើអក្សរខ្មែរឲ្យត្រឹមត្រូវ​ដើម្បីលើកកម្ពស់វប្បធម៌ជាតិ​

ការដ្ឋានសំណង់នៅរបងស្តាតអូឡាំពិក ភ្នំពេញ(រូបដោយ ស៊យ វិសាល)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានណែនាំ​ឲ្យមន្រ្តីរាជធានីខេត្ត និង​មន្រ្តី ក្រោមឱវាទឲ្យពិនិត្យការ​ប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឲ្យត្រឹម​ត្រូវ ​ ដោយថាដើម្បីលើកកម្ពស់​អត្ត​សញ្ញាណវប្បធម៌ជាតិ។

ក្នុងលិខិតដែលមានហត្ថលេខារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ាកាលពីថ្ងៃទី ២៦ខែធ្នូ​ បានលើក ឡើងថា រាល់ការដាក់​តាំង​ផ្ទាំងគំនូរសំណង់ ឬ ផ្លាកសញ្ញាផ្សព្វ ផ្សាយនៅតាមការដ្ឋាន សំណង់ត្រូវគោរពតាមគោលការណ៍ដូចជា អក្សរ​ខ្មែរ​ត្រូវសរសេរ​ឲ្យបានធំជាងអក្សរបរទេស ហើយដាក់ខាងលើ ចំណែកអក្សរបរទេសសរសេរនៅខាងក្រោម និងមាន​ទំហំត្រឹមពាក់ កណ្ដាលនៃអក្សរខ្មែរ។

ជាមួយគ្នានោះដែរក្រសួងរៀបចំដែនដីក៏លើកឡើងដែរថារាល់ការសរសេរអក្សរខ្មែរត្រូវតែអនុវត្តតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ «ជួន ណាត» ដើម្បីលើកកម្ពស់អត្តសញ្ញាណ វប្បធម៌ជាតិខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ