យន្តហោះ​ធ្លាក់​នៅ​កូស្តារីកា​សម្លាប់​មនុស្ស​១២​នាក់ ពលរដ្ឋ​អាមេរិក​១០​នាក់

សារព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ថា យន្តហោះ​ប្រទេស​កូស្តារីកា បាន​ធ្លាក់​នៅ​តំបន់​ព្រៃ​ហួស​ពី​តំបន់​ឆ្នេរ​សមុទ្រ​សម្បូរ​ភ្ញៀវ​ទេសចរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក ១០​នាក់ និង​អកាសយានិក ២​រូប។

ទីភ្នាក់ងារ​ព័ត៌មា​ Reuters ដែល​បាន​ដក​ស្រង់​សម្ដី​រដ្ឋាភិបាល​កូស្តារីកា បាន​រាយការណ៍​ថា គ្រោះ​ថ្នាក់​នោះ បាន​កើត​ឡើង​នៅ​តំបន់​ភ្នំ​​ហួស​ពី​ទីក្រុង​ឆ្នេរ​សមុទ្រ​ Punta Islita នៅ​ក្នុង​ខេត្ត Guanacaste ប្រហែល ២៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​រដ្ឋ​ធានី​សាន់ចូសេ។

នាយក​ទីភ្នាក់ងារ​អកាស​ចរណ៍​ស៊ីវិល​កូស្តារីកា លោក Enio Cubillo បាន​និយាយ​ថា យន្តហោះ Cessna 208B Grand Caravan ដែល​ដាក់​ឲ្យ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Nature Air បាន​ធ្លាក់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ហោះ​ហើរ ប៉ុន្តែ ក្រុម​មន្ត្រី​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ