អ្នកស្រាវជ្រាវរបស់សិង្ហបុរីបង្កើតប្រព័ន្ធប៉ាន់ស្មានគោលដៅកើតជំងឺមហារីក

ក្រុមអ្នកវិទ្យាសាស្ត្ររបស់សិង្ហបុរីបានបង្កើតប្រព័ន្ធថ្មីពិសេសដែលអាចប៉ាន់ស្មាន ពីការព្យាលបានជំងឺមហារីក និង បច្ចេកវិទ្យាថ្មីនៃការតាមដានលើគោលដៅនៃការកើតជំងឺ ដែលកើតមានឡើងនៅលើរូបរាងកាយរបស់មនុស្ស។​

អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន ​Genome របស់សិង្ហបុរី បានបង្កើតប្រព័ន្ធថ្មីមួយ ដែលអាចព្យាករណ៍ទុកមុនបាននៅកន្លែងដែលអាចកើតមានជំងឺមហា ការកាត់បន្ថយការរាលដាល និងវិធីសាស្ត្រក្នុងការព្យាបាលឲ្យមានប្រសិទ្ធភាពខ្ពស់។​ នេះបើតាមសារព័ត៌មាន ​Channel News Asia។​

ក្រុមអ្នកស្រាវជ្រាវរបស់សិង្ហបុរីបានវិភាគទៅលើដុំសាច់ចំនួន​៣០០០ដុំ​ ហើយបានបែងចែកជំងឺមហារីកជា១៥ប្រភេទ ក្នុងនោះរួមមានទាំងមហារីក​ពោះវៀនធំ សុដន់ សួត ក្រពះ និង មហារីកនៅថ្លើម។ ក្នុងប្រភេទនិយាយនេះកម្មវិធីកុំព្យួទ័ររកវិធីសាស្ត្រព្យាបាលបានចំនួន​១៨បែបផ្សេងៗគ្នា។​

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឲ្យដឹងថា ជំងឺមហារីក ជាជំងឺមួយកំពុងលេចធ្លោរខ្លាំងក្នុងការសម្លាប់មនុស្ស។ អង្គការនេះរកឃើញថា កាលពីឆ្នាំ២០១៥ជំងឺមហារីកសម្លាប់មនុស្សអស់៨,៨ លាននាក់ទូទាំងពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ