សមត្ថកិច្ចសិង្ហបុរីឃាត់ខ្លួន​អ្នកជំនួញជនជាតិ​វៀតណាម​ម្នាក់

អ្នកជំនួញជនជាតិ​វៀតណាមដែលល្បីឈ្មោះសម្បូរទ្រព្យសម្បត្តិម្នាក់ ត្រូវបានសមត្ថកិច្ចរបស់សិង្ហបុរីឃាត់ខ្លួននៅព្រលានយន្តហោះ​ ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់ពីអាជ្ញាធរវៀតណាម​ថា ធ្វើឲ្យបែកធ្លាយការសម្ងាត់របស់ជាតិ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន ​BBC បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Phan Van Anh Vu អាយុ៤២ឆ្នាំ បានធ្វើដំណើរចូលក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី២១ខែធ្នូ ប៉ុន្តែមិនអាចចេញពីប្រទេសនេះវិញបានដោយសារតែ រដ្ឋាភិបាលនៃប្រទេសវៀតណាម​បានលុបចោលសុពលភាពនៃលិខិតឆ្លងដែនរបស់អ្នកជំនួញនេះ។​

បុរសអ្នកជំនួញជនជាតិវៀតណាមរូបនោះ ត្រូវសមត្ថកិច្ចសិង្ហបុរីឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែធ្នូ នៅកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន ​Tuas។​

លោក​ Phan Van Anh Vu ជាប្រធានក្រុមហ៊ុន​ចំនួន​៣ ដែលសំបូរទៅដោយទ្រព្យសម្បត្តិ ហើយសមត្ថកិច្ចវៀតណាម​សំរុកចូលក្នុងផ្ទះរបស់លោក​នៅក្នុងទីក្រុងដាណាង ប៉ុន្តែរកមិនឃើញរូបលោក។​

អ្នកជំនួញល្បីឈ្មោះរូបនេះ កំពុងតែស្វែងរកសិទ្ធិជ្រកកោណនៅបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែមិនទាន់ទទួលបានការយល់ព្រមនោះទេ។​ មិនទាន់មានព័ត៌មានពីចំណាត់ការអាជ្ញាធរ វៀតណាម និង សិង្ហបុរីមានចំណាត់ការយ៉ាងណាចំពោះអ្នកជំនួញរូបនេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ