ភ្ញៀវទេសចរនៅថៃឆ្នាំ២០១៧មានចំនួន​ជាង៣៥លាននាក់​

របាយការណ៍សមត្ថកិច្ចថៃបង្ហាញថា ចំនួនភ្ញៀវទេសចរប្រចាំឆ្នាំ២០១៧ បូករួមចំនួនសន្ទុះចុងក្រោយនៃចំនួនអ្នកដើរកំសាន្តបុណ្យឆ្លងឆ្នាំសកលមានចំនួន​ជាង៣៥លាននាក់ គឺលើសពីការរំពឹងទុករបស់រដ្ឋាភិបាលយោធានៃប្រទេសនេះ។​

តាមរបាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃ ដែល​ដកស្រង់ចុះផ្សាយដោយសារព័ត៌មានបាកកកប៉ុស្តិ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរគិតត្រឹមថ្ងៃទី២៩ខែធ្នូ មានចំនួន​៣៥លាននាក់ ហើយថា ក្នុងថ្ងៃបុណ្យ​ឆ្លងឆ្នាំនេះ និងមានចំនួន​កើនឡើង​មួយកម្រិតទៀត។​

កាលពីដើមឆ្នាំ២០១៧ អាជ្ញាធរថៃបានបង្ហាញគម្រោងថា នឹងទាក់ទាញភ្ញៀវទេសចរឲ្យបាន​៣៥លាននាក់ ខណៈកាលពីឆ្នាំ២០១៦ថៃទទួលបានភ្ញៀវទេសចរណ៍ជាង៣២លាននាក់​។ ប៉ុន្តែក្រោយមក​រដ្ឋាភិបាលបង្ហាញក្តីរំពឹងថយចុះជាងនេះ ដោយយោងហេតុការណ៍មួយចំនួន​។​

ថៃគឺជាប្រទេសដែលមានប្រជាពលរដ្ឋជិត​៧០លាននាក់ បើយោងតាមរបាយការណ៍របស់អង្គការធនាគារពិភពលោក​ ហើយប្រទេសនេះមានភូមិសាស្ត្រជាច្រើន​ដែលកំពុងទាក់ទាញភ្ញៀវទេសចរ ដែលបច្ចុប្ប​ន្នចិនគឺជាភ្ញៀវទេសចរណ៍ច្រើនជាងគេរបស់ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ