ជំនួញចិននិងប៉ាគីស្ថានប្រើប្រាស់ក្រដាសប្រាក់របស់ចិន​

ធនាគារជាតិ​របស់ប៉ាគីស្ថាន​បានបង្ហាញក្តីសង្ឃឹមថា នឹងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន​កាន់តែប្រសើរឡើង​ សម្រាប់ការចាប់ផ្តើមប្រើប្រាស់ជាផ្លូវការនៃក្រដាសប្រាក់យ័ន ជាក្រដាសប្រាក់របស់ចិន​ ជំនួសក្រដាសប្រាក់ដុល្លាររបស់អាមេរិក លុយ យ៉េនរបស់ជប៉ុន និង លុយអឺរ៉ូរបស់សហភាពអឺរ៉ុប ដែលធ្លាប់ប្រើកន្លងទៅ។​​

តាមសេចក្តីប្រកាសរបស់ធនាគារជាតិ​ប៉ាគីស្ថានគឺរាល់ការនាំចេញ នាំចូល និង ផ្ទេរលុយផ្សេងៗគឺត្រូវប្រើប្រាស់ក្រដាសប្រាក់យ័នទាំងអស់។​ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។​

ទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិន និង ប៉ាគីស្ថាន​បានកើនដល់​៥៦ប៊ីលានដុល្លារ។ ប្រទេសទាំងពីរភ្ជាប់តំបន់សេដ្ឋកិច្ចគឺ កំពង់ផែនៅទីក្រុង Gwadar និង តំបន់ XinJiang របស់ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ