ព្យុះស៊ីក្លូននៅភាគខាងកើតអាមេរិក​សម្លាប់មនុស្ស៤នាក់​

ព្យុះស៊ីក្លួនបោកបក់និងបាននាំទាំងខ្យល់ត្រជាក់​នៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក​នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលមានទាំងព្រិលនិងអាកាសធាតុត្រជាក់ខ្លាំង បានបណ្តាលឲ្យមនុស្សចំនួន​៤នាក់បានស្លាប់ ហើយអ្នកធ្វើដំណើរជួបស្ថានភាពលំបាក។​

ខណៈដែលមនុស្ស៤នាក់ស្លាប់ដោយសារឥទ្ធិពលនៃខ្យល់ និង អាកាសធាតុត្រជាក់នេះ ផ្លូវធ្វើដំណើរជាច្រើនត្រូវបានរាយការណ៍ថា ពិបាកក្នុងការធ្វើដំណើរដោយសារតែកម្រិតនៃទឹកកក្រាស់។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP​។​

ដោយសារតែបញ្ហាអាកាសធាតុនេះ ជើងហោះហើររាប់ពាន់បានលុបចោលវិញ សាលារៀនជាច្រើនកន្លែងត្រូវបានបិទទ្វារផ្អាកដំណើរការ។​ សីតុណ្ហភាព​នៅក្នុងទីក្រុង New York បានធ្លាក់ចុះក្នុងកម្រិតទាបបំផុត ខណៈតំបន់មួយចំនួនទៀតសីតុណ្ហភាពធ្លាក់ក្រោម០អង្សា។​

ព្យុះដែលនាំមកនូវឥទ្ធិពលខ្យល់ត្រជាក់នេះ មន្ត្រីជំនាញអះអាងថា អាចអូសបន្លាយរហូតដល់ចុងសប្តាហ៍ក្រោយ ហើយនឹងរំកិលទៅភាគខាងជើង ចូលទៅក្នុងប្រទេសកាណាដា។​

ដោយសារអាកាសធាតុត្រជាក់ និង តម្រូវការកើនឡើងនោះ ពលរដ្ឋអាមេរិក​រស់នៅតាមបណ្តោយឆ្នេរសមុទ្រប្រឈមនិងការខ្វះអគ្គិសនីប្រើប្រាស់គឺនៅ វីហ្គីនៀខ្វះ២៤០០០នាក់ នៅម៉ាស្យាជូសេតខ្វះ ៩០០០នាក់ និង រាប់ពាន់នាក់ផ្សេងទៀត​ខ្វះដែរនៅចចចៀ ការ៉ូលីណាខាងត្បូង និងហ្វ័រីដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ