សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងព្យួរការធ្វើសមយុទ្ធ

សហរដ្ឋអាមេរិក​និងកូរ៉េខាងត្បូង បានព្រមព្រៀងផ្អាកការធ្វើសមយុទ្ធរួមគ្នា រហូតដល់ចប់ការប្រកួតកីឡាអូឡាំពិករដូវត្រជាក់ដែលប្រព្រឹត្តទៅនៅខែក្រោយនោះ ដោយសារបារម្ភពីការប្រឈមមុខជាមួយកូរ៉េខាងជើង។​

ការសម្រេចរបស់រដ្ឋាភិបាល​នៃប្រទេសទាំងពីរធ្វើឡើងក្រោយពេលដែល លោក ត្រាំ បាននិយាយទូរសព្ទជាមួយមេដឹកនាំកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

ការប្រកាសផ្អាក​ការធ្វើសមយុទ្ធរវាងសម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងនេះ ធ្វើឡើង​បន្ទាប់ពីកូរ៉េខាងជើង​ហាក់បន្ទន់ឥរិយាបថចង់មានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយបានប្រកាសបើកខ្សែទូរសព្ទទំនាក់ទំនងគ្នាវិញក្រោយពេលផ្អាកជាង១ឆ្នាំ និង បានបញ្ជូនកីឡាទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវត្រជាក់នៅកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ