អ្នកធ្វើដំណើររាប់រយនាក់ត្រូវជម្លៀសចេញយ៉ាងឆាប់រហ័ស បន្ទាប់ពីហេតុការយន្តហោះចុះចតហើយប៉ះគ្នាឆេះនៅព្រលានយន្តហោះ Pearson ទីក្រុងToronto ប្រទេសកាណាដា កាលពីថ្ងៃសុក្រម្សិលមិញ។
តាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា យន្តហោះទាំងពីរបានប៉ះគ្នានៅលើដីនៅម៉ោង៦និង១៩នាទី ហើយបានបណ្តាលឲ្យមានភ្លើងឆេះទ្រង់ទ្រាយតូចកើតឡើង ហើយក្រុមពន្លត់អគ្គីភ័យបានអន្តរាគមន៍ទាន់ពេល។អ្នកធ្វើដំណើរ១៦៨នាក់ និងអ្នកធ្វើការលើយន្តហោះ ៦នាក់ ត្រូវបានសមត្ថកិច្ចជម្លៀសចេញដោយសុវត្ថិភាព។
មន្ត្រីផ្នែកសុវត្ថិភាពដឹកជញ្ជូនតាមផ្លូវអាកាសថ្លែងថា ពេលនេះ មន្ត្រីជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យឧបទ្ទវហេតុនេះកើតឡើង។