កូរ៉េទាំងពីរចាប់ផ្តើម​ជជែក​គ្នាវិញបន្ទាប់ពីផ្អាកអស់២ឆ្នាំ

ក្រុមមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងមួយក្រុមធ្វើដំណើរពីទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ផានមុនជុំ ជាទីតាំងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង។

កាលពីចុងឆ្នាំ២០១៥ កូរ៉េខាងជើង​បានប្រកាសផ្តាច់ទំនាក់ទំនង ឬឈប់ជជែកគ្នាជាមួយកូរ៉េខាងត្បូងក្រោយមានភាពចម្រូងចម្រាស់កើតឡើង​ជាច្រើន​ដែលមូលហេតុសំខាន់ គឺកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង​។  ចំណែក​ការចាប់ផ្តើមជជែកគ្នាឡើងវិញនៅពេលនេះគឺកើតឡើងក្រោយពីប៉ុន្មានខែចុងក្រោយភាពតានតឹងហាក់ឡើង​ដល់កម្រិតខ្ពស់ជាថ្មីទៀត។​

បើតាមទីភ្នាក់ងារព័ត៌មាន​ AFP គឺមន្ត្រីកូរ៉េខាងត្បូងបានប្តេជ្ញាថា នឹងខិតខំធ្វើយ៉ាងណាចរចាឲ្យបានផលល្អ ហើយឲ្យមន្ត្រីនៃប្រទេសទាំងពីរមានការជជែកគ្នាកាន់តែប្រសើរលើបញ្ហាផ្សេងៗ។

សភាពការណ៍នយោបាយ​ហាក់ធូរស្រាល ហើយឈានដល់មន្ត្រីប្រទេសទាំងពីរបានជជែកគ្នានេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងក្នុងឱកាសចូលឆ្នាំសកលថា លោក​នឹងបញ្ជូនក្រុមការងារពីកូរ៉េខាងជើងទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវត្រជាក់​ដែលមានទីតាំងនៅកូរ៉េខាងត្បូង។​

នៅថ្ងៃអង្គារនេះ មន្ត្រីរបស់កូរ៉េខាងត្បូងចំនួន​៥នាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ភូមិ ផានមុនជុំ ជាទីតាំងស្ថិតនៅព្រំដែននៃប្រទេសទាំងពីរ ហើយបច្ចុប្បន្នកូរ៉េខាងជើង​កំពុងគ្រប់គ្រង។ តំបន់នេះ ជាទីកន្លែងដែលកូរ៉េទាំងពីរបានចុះហត្ថលេខាបញ្ឈប់ការបាញ់គ្នាកាលពីឆ្នាំ១៩៥៣ បន្ទាប់ពីរបងប្អូនទាំងពីរផ្ទុះសង្គ្រាមអស់៣ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ