ចិន​បិទគេហទំព័រអាសអាភាសនិងព័ត៌មានជាង១០ម៉ឺន

ចិនបានបិទប្រព័ន្ធផ្សព្វផ្សាយរហូតដល់​១២៨ ០០០ ក្នុងឆ្នាំ២០១៧ ដោយចោទថា ជាប់ពាក់ព័ន្ធការផ្សាយរឿងអាសអាភាស និងការផ្សព្វផ្សាយព័ត៌មាន​ដែលប៉ះពាល់ដល់រដ្ឋាភិបាល។

របាយការណ៍ដែលទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ ចុះផ្សាយកាលពីថ្ងៃចន្ទម្សិលមិញឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ក្រៅពីបិទគេហទំព័រទាំងជាង​១០ម៉ឺននោះ ក៏បានកំណត់មនុស្សប្រមាណ​១ ៩០០នាក់​ ដែលអាចនឹងត្រូវផ្តន្ទាទោស ពាក់ព័ន្ធករណីផ្សព្វផ្សាយនេះ។

ចិនមានការរឹតបន្តឹងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ដោយយោងទៅលើហេតុផលថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ មិនឲ្យមានចលនាមហាជនកើតឡើង។​ ចំណែកព័ត៌មានឬ សៀវភៅ​ដែលមាននិយាយពាក់ព័ន្ធនិងស្ថានភាពនៅដែនដីតៃវ៉ាន់ និងស្ថានភាពចលនានៅទីបេជាដើមត្រូវរដ្ឋអំណាចទីក្រុងប៉េកាំងបង្ក្រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ