ជំនន់ទឹកភ្លៀងនៅសិង្ហបុរី

ភ្លៀងធ្លាក់ខ្លាំងនៅសិង្ហបុរីនៅថ្ងៃចន្ទម្សិលមិញ ហើយបានបង្កឲ្យមានទឹកជំនន់ជាច្រើនកន្លែងនៅក្នុងប្រទេសមួយនេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ គ្រោះថ្នាក់ឬខូចខាតទ្រព្យសម្បត្តិនោះទេ។​

ភ្លៀងចាប់ផ្តើមធ្លាក់កាលពីម៉ោង​ប្រមាណ​៩ព្រឹកម្សិលមិញ ហើយមន្ត្រីគ្រប់គ្រងធនធានទឹកថ្នាក់ជាតិ​បានចេញសារព្រមានថា នឹងមានទឹកជំនន់នៅតំបន់ផ្សេងៗដូចជា នៅចាឡាន់នីផា នៅជុនសិន និងផ្លូវលេខ៨ជាដើម។នេះបើតាមសារព័ត៌មាន​ Channel News Asia។​

រូបភាពរបស់ Channel News Asia ជាច្រើនបានបង្ហាញ​ពីទិដ្ឋភាពនៃទឹកលិច គឺបង្ហាញពីរថភ្លើងបើកលើផ្លូវដែកខាងលើ ហើយរថយន្តបើកផ្លូវលិចទឹកកាត់ពីក្រោម រូបអ្នកខ្លះរុញរថយន្ត អ្នកខ្លះឈរជិត​រថយន្តដែលទឹកលិចស្ទើរដល់ចង្កេះ ហើយរថយន្តក្រុងបើកបរកាត់ទឹកជាដើម។​

សិង្ហបុរីគឺជាប្រទេសតូចមួយមានផ្ទៃក្រឡាជាង៧០០គីឡូម៉ែត្រការ៉េស្ថិតនៅលើដែនកោះ នៅក្នុងតំបន់អាស៊ាន ហើយប្រទេសនេះកម្រជួបស្ថានភាពទឹកជំនន់ណាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ