មេដឹកនាំ​ជប៉ុន​ស្វែង​រក​ការ​ដាក់​សម្ពាធ​ពី​អឺរ៉ុប​លើ​កូរ៉េ​ខាង​ជើង

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​ស្វែង​រក​ការ​ដាក់​សម្ពាធ​ពី​សំណាក់​សហគមន៍​អឺរ៉ុប ទៅ​លើ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​ទីក្រុង​សូហ្វ៊ីយ៉ា ខណៈ​លោក​ប្ដេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ប៊ុលហ្ការី និង​តំបន់​​បាល់កង់។

AFP បាន​ដក​ស្រង់​សម្ដី​លោក អាបេ ដែល​បាន​ថ្លែង​ថា លោក​បាន​ជជែក​អំពី​ស្ថានភាព​សន្តិសុខ​កាន់​តែ​អាក្រក់​នៅ​តំបន់​អាស៊ី​ខាង​កើត ហើយ​លោក​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​កាត់​ផ្ដាច់​កិច្ចការ​សហ​ប្រតិបត្តិការ​របស់​ប្រទេស​ប៊ុលហ្ការី​ជាមួយ​បញ្ហា​កូរ៉េ​ខាង​ជើង។

លោក អាបេ បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋ​មន្ត្រី​ប៊ុលហ្ការី លោក Boyko Borisov ខណៈ​ដែល​ប្រទេស​មួយ​នេះ នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​នៃ​សហភាព​អឺរ៉ុប​ ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ខាង​មុខ​ទៀត​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ដក​ស្រង់​សម្ដី​នាយករដ្ឋ​មន្ត្រី​ប៊ុលហ្ការី លោក Borisov ដែល​បាន​និយាយ​ថា ប្រទេស​លោក​ថ្កោល​ទោស​ចំពោះ​ឥរិយាបថ​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​បាញ់​គ្រាប់​មីស៊ីល និង​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ ដោយ​លោក​ថា បញ្ហា​ទាំង​អស់ ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី តាម​រយៈ​ការ​ចរចា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ