ផ្ទុះ​ឆេះ​នាវា​កម្សាន្ត​នៅ​ថៃ ខណៈ​ដឹក​ភ្ញៀវ​ទេសចរ​ចិន​២៦​នាក់​ទៅ​លេង​កោះ​ភីភី

នាវា​កម្សាន្ត​ល្បឿន​លឿន​មួយ​គ្រឿង​ផ្ទុក​ភ្ញៀវ​ទេសចរ​ចិន ២៦​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ ៣​នាក់ និង​អ្នក​បើក​បរ​នាវា ៥​នាក់​ផង​ដែរ បាន​ផ្ទុះ​ឆេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ដែន​ទឹក​ស្ថិត​ក្នុង​ខេត្ត​ក្រាប៊ី ជា​ខេត្ត​​គោលដៅ​ទេសចរណ៍​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិនស៊ិនហួ។

ដោយ​បាន​ដក​ស្រង់​សម្ដី​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​នៅ​ខេត្ត​សុងក្លា ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួ បាន​ចុះ​ផ្សាយ​បន្ត​ថា ភ្ញៀវ​ទេសចរ ១៤​នាក់ និង​នាវិក ២​នាក់ បាន​រង​របួស ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន ៥​នាក់​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។

ប្រធាន​មន្ទីរ​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ខេត្ត​ក្រាប៊ី កៃសន ឃុនស៊ី បាន​និយាយ​ថា នាវា​កម្សាន្ត​ល្បឿន​លឿន​នោះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ទៅ​លេង​កោះ​ភីភី នៅពេល​វា​ជួប​ប្រទះ​បញ្ហា​នៅ​​ម៉ោង ១២ និង ៣០​នាទី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

មន្ត្រី​ថៃ​រូប​នេះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ ដែល​លោក​បាន​និយាយ​ថា ជន​រង​គ្រោះ​ ៣​នាក់​រង​របួស​ធ្ងន់​ធ្ងរ ៣​នាក់​ទៀត​រង​របួស​មធ្យម ខណៈ​ដែល​មួយ​ចំនួន​ទៀត​រង​របួស​តិច​តួច។

ភ្ញៀវ​ទេសចរ​រង​របួស​ទាំង​នោះ ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ក្រាប៊ី និង​ខេត្ត​ភូកេត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ